ស្វាគមន៍ការត្រលប់មកកាន់មាតុប្រទេសវិញ

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន និងលោកជំទាវ សាប៊ីន បានទទួលស្វាគមន៍និស្សិតកម្ពុជាចំនួន១២រូប ដែលបានបញ្ចប់ការសិក្សារបស់ពួកគាត់នៅខែកញ្ញា ឆ្នាំមុន។ ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា មានអ្នកខ្លះជាមន្រ្តីរាជការ អ្នកស្រាវជ្រាវ អ្នកច្បាប់ និងនិស្សិតភាសាជប៉ុន។ ឯកឧត្តម ឯកអគ្គរាជទូតបានទទួលស្វាគន៍យ៉ាងកក់ក្តៅនូវការវិលត្រលប់មកកាន់មាតុប្រទេសវិញ ព្រមទាំងសង្ឃឹមថានឹងធ្វើការរួមគ្នាដើម្បីបន្តមិត្តភាពរវាងជប៉ុន និងកម្ពុជា៕
<<Welcome back to Cambodia!>>
On 3 May 2019, H.E. Mr. Hidehisa Horinouchi, Ambassador of Japan, and Madam Sabine welcomed 12 Cambodian students who finished their studies in Japan since last September. Among them, there are government officials, researchers, lawyers and Japanese students. We would like to warmly welcome back and hope to work together with you for further friendship between Japan and Cambodia!

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)