រោគសញ្ញាសំខាន់ៗនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever ASF) ជាជំងឺដែលបង្កដោយមេរោគវីរុស ដែលមានការឆ្លងលឿនរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដល់សត្វ។ វាជាជំងឺដែលមិនអាចព្យាបាលបាន និងអត្រាងាប់អាចដល់ ១០០ភារយ។
ជំងឺនេះធ្លាប់បានកើតនៅច្រើនប្រទេសដោយចាប់ផ្តើមនៅទ្វីបអាហ្វ្រិក។ ថ្មីៗនេះ ជំងឺ ASF នេះ កើតនៅប្រទេសចិន វៀតណាម និងបានមកដល់ប្រទេសកម្ពុជាដែរហើយ។
ជំងឺនេះ ត្រូវបានគេអះអាងថា មិនឆ្លងមកមនុស្សទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនគួរបរិភោគសាច់ជ្រូងដែលមានជំងឺប៉េស្តអាហ្វ្រិកនេះដែរ។
ជ្រូកកើតជំងឺ ASF មានរោគសញ្ញាសំខាន់ៗ៖
- សត្វក្តៅខ្លួនខ្លាំង
- សត្វលែងសូវស៊ីចំណី ហើយរាងខ្សោយកម្លាំង
- ស្បែកមានស្នាមដំបៅ និងជាំពណ៌ក្រហមៗ
- ជ្រូករាគ និងក្អួត
- ជូនក្អកច្រើន និងពិបាកដកដង្ហើម។
ប្រសិនបើលោកអ្នកជួបជ្រូក ដែលមានសញ្ហាខាងលើនេះ សូមប្រញាប់ទាក់ទងមន្ត្រីពេទ្យសត្វជាបន្ទាន់ ហើយការពារកុំឲ្យសត្វនេះឆ្លងទៅសត្វផ្សេងទៀត៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)