វិធីធ្វើរណ្តៅកំប៉ុស្តបង្កើតសត្វល្អិតសម្រាប់ចំណីមាន់
ចិញ្ចឹមមាន់ស្រែឲ្យឆាប់ធំធាត់ គឺមានកត្តាសំខាន់ៗមួយចំនួនដូចជា ទីធ្លាទូលាយ មានម្លប់ បរិយាកាសខ្យល់ចេញចូលល្អ មានរបងព័ន្ធជុំវិញ វិធានការបង្ការ ព្យាបាលជំងឺ និងចំណីជាដើម។ ចំពោះចំណីមាន់ គឺមានច្រើនប្រភេទ ហើយដើម្បីកាត់បន្ថយទៅលើការចំណាយទិញចំណីមាន់ គេក៏អាចធ្វើរណ្តៅកំប៉ុស្តបង្កើតសត្វល្អិតឲ្យមាន់ស៊ីបានដែរ។ វិធីធ្វើរណ្តៅនេះ មានបង្ហាញជូនដូចខាងក្រោម។
- ចបកាប់ បង្គី ស្លឹកសម្រាប់គ្រប
- កាកសំណល់ផ្ទះបាយ (បន្លែ ផ្លែឈើ)
- លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត។
២. របៀបធ្វើ
- កាប់រណ្តៅទំហំ ១ម៉ែត្រការេបួនជ្រុង និងជម្រៅ៣តឹក
- ធ្វើនៅជិត ឬនៅក្នុងទ្រុងមាន់
- យកកាកសំណល់បន្លែ ផ្លែឈើ ដាក់ចូលទៅក្នុងរណ្តៅ
- លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត ដែលនៅជុំវិញផ្ទះដាក់ចូលក្នុងរណ្តៅ
- ស្រោចទឹកកុំឲ្យសើមពេក និងស្ងួតពេក
- យកស្លឹកត្នោត ឬស្បូវ មកគ្របពីលើ។
៣. ការប្រមូលផល
- ទុករយៈពេល ៧ថ្ងៃ អាចបើកឲ្យមាន់ស៊ីបាន
- ពេលបើកឲ្យមាន់ស៊ីរួច ពេលល្ងាចត្រូវបោសប្រមូលវិញដើម្បីឲ្យវាកើតសត្វល្អិតទៀត
- អាចបើកឲ្យមាន់ស៊ីជារៀងរាល់ថ្ងៃ។
យកល្អគួរធ្វើរណ្តៅនេះឲ្យបានច្រើនបន្តិចនៅក្នុងបរិវេណចិញ្ចឹម ដើម្បីឲ្យមាន់ស៊ីសត្វល្អិតបានច្រើនជាបន្តបន្ទាប់ (ឆ្លាស់ថ្ងៃគ្នា ឬវិលជុំ)៕
ឯកសារយោង
– បច្ចេកទេសធ្វើកំប៉ុស្តចិញ្ចឹមល្អិតប្រើជាចំណីមាន់ (គង់ ឧត្តម)
– ឯកសារផ្សេងៗទៀត
អត្ថបទដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)