បណ្ឌិត យ៉ង សាំងកុមារ៖ ផ្លែម្ជូរល្មម (Roselle)
ស្រទាប់ខាងក្រៅនៃផ្លែម្ជួរល្មម ដែលហាលស្ងួតធ្វើជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ និងល្អដល់សុខភាព។
- ដាំឬឆុងជាមួយទឹកក្តៅរហូតដល់ចេញជាតិពណ៌ក្រហមដែលមានរសជាតិជូរបន្តិច (ជូរល្មម)
- លាយជាមួយស្ករបន្ថែម ឬទឹកឃ្មុំ ដើម្បីឲ្យមានរសជាតិផ្អែម
- អាចបរិភោគដូចទឹកតែក្តៅ ឬលាយជាមួយទឹកកក។
ផលប្រយោជន៍សំខាន់ដល់សុខភាព
- សម្បូរវីតាមីន និងសារធាតុចិញ្ចឹម ជាពិសេសវីតាមីន A, C, D និង B និងសារធាតុកាលស្យូម (Ca)
- ជួយកាត់បន្ថយនិងការពារជំងឺបេះដូង បញ្ហាលើសឈាម និងជំងឺមហារីក
- ជួយដល់សុខភាពភ្នែក
- ជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការឈឺសន្លាក់ឆ្អឹង
- ជួយព្យាបាលគ្រុនផ្តាសាយ និងក្អក (បរិភោគដូចតែក្តៅ)
- ជួយកាត់បន្ថយបញ្ហាទឹកនោមផ្អែម (បរិភោគដោយមិនថែមស្ករ)
- ជួយលើកស្ទួយសុខភាពទូទៅ ការពារនឹងជំងឺផ្សេងៗ៕
បណ្ឌិត យ៉ង សាំងកុមារ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)