កសិករដាំដំណាំម្រេច នឹងជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈម
កសិករដាំដំណាំម្រេចមានបញ្ហាប្រឈមមួយចំនួន ពិសេសបញ្ហាការធ្លាក់ចុះនូវតម្លៃកសិផលម្រេចនៅលើទីផ្សារ។ ដោយមានសំណូមពរពីកសិករដាំម្រេច ក្នុងការរកដំណោះស្រាយបញ្ហាប្រឈមនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតិតប្រធានអង្គការសេដាក នឹងដឹកនាំការប្រជុំពិភាក្សាលើកទី១ ដែលមានកសិករដាំដំណាំម្រេចមួយចំនួនចូលរួម។
ការប្រជុំលើកទី១ របស់ក្រុមពិភាក្សាម្រេច
កាលបរិច្ឆេទ. ១៥ មីនា ២០១៩ ចាប់ផ្តើមពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច។
ទីកន្លែង. ភោជនីយដ្ឋានអូក្រា (ផ្សារកសិផលធម្មជាតិ), ផ្ទះលេខ១៥១ ផ្លូវ៥៩២ កែង៣៣៥ សង្កាត់បឹងកក់២ (ខាងលិចសាលាឥន្ទ្រទេវី)។
របៀបវារៈសំខាន់ៗ៖
- ពិភាក្សាពីការសហការដើម្បីបន្តការថែទាំដំណាំម្រេច
- សហគមន៍ទីផ្សារម្រេច
- ការដាំដុះដើម្បីបានចំណូលបន្ថែមក្រៅពីម្រេច (ឧទាហរណ៍ ល្ហុង ផាសិន…)
អ្នកចូលរួម. កំណត់ត្រឹមចំនួន ១៥នាក់
ទំនាក់ទំនងចុះឈ្មោះ. គឹម ឆែ ០១៧ ៣៥១ ៧៦៣ ឬ អ៊ួង ០៩៣ ៣០៩ ២៩៤/០៧០ ៩៤៩ ៤៦០៕
សហគមន៍សម្បូរសប្បាយ
Source: Sambo Sabay News