ដាំសណ្ដែកបាយនៅជុំវិញគល់ដើមទុរេន នាំមកនូវផលប្រយោជន៍ (បណ្ឌិត យ៉ង សាំងកុមារ)

0

លោកបណ្ឌិត យ៉ង សាំងកុមារ  ជំនាញកសិកម្ម និង​ជា​​អតីតប្រធានអង្គការសេដាក បានមានប្រសាសន៍ឲ្យ សហគមន៍​សម្បូរសប្បាយ ដឹងថា ​តាមបទពិសោធន៍ផ្ទាល់​របស់​លោក​ដើម្បី​ឲ្យដើម​ធុរេន​កាន់តែល្អនោះ កសិករ ក៏ដូច​ម្ចាស់​ចំការ​ធុរេន​​គួរដាំ​សណ្ដែកបាយ(សណ្តែកខៀវ) ​នៅជុំ​វិញគល់ដើម​ទុរេន​ ពី​ព្រោះ​វា​នាំ​មកនូវផលប្រយោជន៍ដូច​ជា៖

១. សណ្តែកជួយផ្តល់ជីជាតិបន្ថែមដល់ដី ជាពិសេស​ជាតិ​អាហ្សូត

២. គ្របដីជួយការពារកុំឲ្យស្មៅដុះ

៣. ពេលសណ្តែកធំ យើងដកហើយយកវាមកគ្រប​ជុំវិញ​គល់​ទុរេន ដើម្បី​ជួយ​រក្សាសំណើមក្នុងដី និងពេលវា​រលួយ​ផ្តល់ជីបន្ថែមដល់​ធុរេន។ពេលដក​​ហើយសូមធ្វើការ​ព្រោះ​​សណ្តែកថែមជាថ្មីបន្តទៀត។

គេអាចដាំសណ្ដែកបាយ (សណ្ដែកខៀវ) នៅជុំវិញគល់បាននូវគ្រប់ដំណាំហូបផ្លែ៕​

សហគមន៍សម្បូរសប្បាយ

Source: Sambo Sabay Agriculture

Leave A Reply

Your email address will not be published.