ផលប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកឃ្មុំសម្រាប់សុខភាពស្បែកក្បាល និងសុខភាពសក់

ជាទូទៅ យើងដឹងថាទឹកឃ្មុំមានផលប្រយោជន៍សល់សុខភាព។ ក៏ប៉ុន្តែ យើងភាគច្រើន នៅមិនទាន់ដឹង ពីផលប្រយោជន៍របស់ទឹកឃ្មុំដល់សុខភាពសក់ និងស្បែករបស់ក្បាល ដែលសរុបទៅមានចំនួន ៤ ចំណុចសំខាន់ៗដូចខាងក្រោមនេះ៖

  1. ទឹកឃ្មុំមានសារធាតុប្រឆាំងបាក់តេរី (antibacterial) ប្រឆាំងនឹងមេរោគ (antiseptic) និង ប្រឆាំងនឹងការរលាក (anti-inflammatory) ដែលជួយការពារ និងកម្ចាត់អង្គែ ការរមាស់ និង ដំបៅស្បែកក្បាល។
  2. ទឹកឃ្មុំ ជួយឱ្យសក់សើម ស្រទន់ និងរលោងបានល្អ។
  3. ទឹកឃ្មុំ ជួយឱ្យសម្អាតឬសសក់ (follicles) ដែលជួយកាត់បន្ថយការជ្រុះសក់។
  4. ដោយសារផលប្រយោជន៍ទាង៣ខាងលើ និងដោយសារសម្បូរទៅដោយសារធាតុចិញ្ចឹម ទឹកឃ្មុំជួយឱ្យសក់លូតលាស់មានសុខភាពល្អ និងស្បែកក្បាលមានសុខភាពល្អ។

កន្លងមក ខ្ញុំមានបទពិសោធន៍ល្អទាក់ទងទៅនឹងការប្រើប្រាស់ទឹកឃ្មុំ ដើម្បីការពារអង្គែ និងដំបៅ ស្បែកក្បាល។ របៀបប្រើ គឺយកទឹកឃ្មុំលាយជាមួយទឹកបន្តិច ហើយកក់សក់ក្បាលឱ្យសើមបានល្អ ដោយទុកចោលរយៈពេល៣០នាទី ឬយូរជាងនេះ។

ប្រសិនបើលោកអ្នក ជួបបញ្ហាអង្គែ រមាស់ស្បែកក្បាល ដំបៅស្បែកក្បាល ជ្រុះសក់ សូមយកទឹកឃ្មុំ លាបក្បាលដូចរៀបរាប់ខាងលើ ដោយពេលដំបូងគួរធ្វើ៣ថ្ងៃជាប់គ្នា ក្រោយមកអាចបន្ថយមក ១ អាទិត្យម្តងក៏បានដែរ។ ក៏ប៉ុន្តែ បើលោកអ្នកអនុវត្តបានរាល់ថ្ងៃ ក៏ជាការល្អដែរ។

សូមជ្រើសរើសយក ការប្រើទឹកឃ្មុំជាវិធីលើកស្ទួយសុខភាពស្បែកក្បាល និងសក់លោកអ្នក តែសូម ប្រើទឹកឃ្មុំសុទ្ធ ជាពិសេសទឹកឃ្មុំព្រៃធម្មជាតិ ដូចជាទឹកឃ្មុំព្រៃឡង់ ដែលបញ្ជាក់គុណភាពដោយ អង្គការសេដាក។

Source: http://saingkoma.com