វគ្គបណ្តុះបណ្តាលស្តីអំពី «យុទ្ធសាស្រ្តអភិវឌ្ឍបែបទីផ្សារ»

0

កាលពីថ្ងៃទី ១១ ដល់១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ អង្គការសេដាកបានផ្តល់សេវាកម្ម បណ្តុះ- បណ្តាលដល់អង្គការដៃគូរបស់អង្គការ People in Need (PIN) ស្តីអំពី យុទ្ធសាស្រ្តអភិវឌ្ឍ បែបទីផ្សារ  ដែលសម្របសម្រួលដោយ លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក, លោក តាត់ សុខ និងអ្នកស្រី តុង ចាន់ធាង ។វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំនៅសណ្ឋាគារ រស្មីសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ២៤នាក់(ស្ត្រី ៤នាក់) ជាបុគ្គលិក អង្គការ PIN សមាគមនាងកង្រី(PNKA) អង្គការទឹកដីសុវណ្ណភូមិ(TDSP) សមាគមសម្ព័ន្ធភាពនៃការកសាង ជនបទឡើងវិញ(AARR) អង្គការទ្រទ្រង់កសិករជនបទ(SORF) និងអង្គការអភិវឌ្ឍន៍និងការពារ បរិស្ថាន(EPDO)។  ដែលកំពុងអនុវត្តគម្រោង «អភិវឌ្ឍន៍ភ្នាក់ងារពេទ្យសត្វឯកជននៅតាមមូលដ្ឋាន» នៅក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺឲ្យសិក្ខាកាម៖

  • យល់ដឹងអំពីឱកាស និងការ ប្រឈមថ្មីៗទាក់ទងនឹងការ អភិវឌ្ឍន៍កសិកម្ម និងជនបទ នៅកម្ពុជា។
  • ទទួលបាននូវចំណេះដឹង ទាក់- ទងនឹងយុទ្ធសាស្ត្រអភិវឌ្ឍបែបទីផ្សារសម្រាប់គម្រោងអភិវឌ្ឍសហគមន៍និងជនបទ។
  • រៀនសូត្រពីបទពិសោធជាក់ស្តែងទាក់ទងនឹងវិធីសាស្ត្រធ្វើការផ្លាស់ប្តូរពីកសិករផលិត សម្រាប់តែហូបទៅជាសហគ្រិនកសិករ។

នៅក្នុងរយៈពេលពីរថ្ងៃនៃការបណ្តុះបណ្តាលនេះ មានគំនិតជាច្រើនត្រូវបាន បង្ហាញពិភាក្សា ដើម្បី វិភាគ ឆ្លុះបញ្ចាំងស៊ីជម្រៅដូចជា ការវិភាគពីនិន្នាការសង្គម ភាពខុសគ្នារវាងការអភិវឌ្ឍន៍ បែបជំនួយនិងជំនួញ, ចរិតលក្ខណៈនិងការគិតរបស់អ្នកអភិវឌ្ឍបែបជំនួយ និងបែបជំនួញ , វិធីសាស្រ្ត ផ្លាស់ប្តូរពីកសិករដែលផលិតសំរាប់តែហូបក្នុងគ្រួសារ ទៅជាកសិករដែលផលិតសំរាប់ទីផ្សារ ឬ សហគ្រិនកសិករ, ទម្លាប់ទាំង៧ នៃអ្នកអភិវឌ្ឍបែបទីផ្សាដែលមានប្រសិទ្ធភាពខ្ពស់, ទ្រឹស្តី ស.ម.ច.ល ជាដើម។ ទន្ទឹមនឹងនេះកសិករដែលជាសហគ្រិនចំនួន៣រូបដែលទទួលបានជោគជ័យក្នុងការ ដាំបន្លែ សរីរាង្គផ្គត់ផ្គង់មកទីផ្សារកសិផលធម្មជាតិទីក្រុងភ្នំពេញ, កសិករផលិតស្រូវសរីរាង្គ និង កសិករទទួល បានជោគជ័យក្នុងការរៀបចំជាសហករណ៍សន្សំនិងឥណទានត្រូវបានអញ្ជើញឲ្យចូលរួមចែករំលែក ពីបទពិសោធជោគជ័យរបស់គាត់ផងដែរ។

នៅទីបញ្ចប់សិក្ខាកាមបានរៀបចំផែនការសកម្មភាពទៅតាមអង្គការរបស់ខ្លួនដើម្បីយកទៅ អនុវត្តនូវអ្វីដែលបានរៀនបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជាពិសេសទាក់ទងនឹង ការកំណត់និង ជ្រើសរើសក្រុមគោលដៅដែលមានសក្តានុពុលបំផុត រៀបចំផែនការសង្វាក់ទីផ្សារផលិតកម្មសត្វ នាំ ក្រុមគោលដៅវិភាគពីការអភិវឌ្ឍន៌បែបជំនួយនិងការអភិវឌ្ឍន៌បែបជំនួញ រៀបចំឲ្យមានកន្លែងគម្រូ ល្អសម្រាប់បង្ហាញដល់ក្រុមគោលដៅ…។ សង្ឃឹមថាក្រុមគោលដៅរបស់អង្គការនីមួយៗនឹងទទួលបាន នូវគំនិតចំណេះដឹងបន្ថែមដើម្បីកែប្រែជីវភាពឲ្យកាន់តែប្រសើរថែមទៀតប្រកបដោយនិរន្តរភាព។

Leave A Reply

Your email address will not be published.