ភាពជោគជ័យរបស់អង្គការសេដាកនៅក្នុងការជំរុញការសាងសង់ឡជីវឧស្ម័ន

0

ចាប់តាំងពីខែមេសាឆ្នាំ ២០០៧ អង្គការសេដាកបានក្លាយជាដៃគូសហការក្នុងកម្មវិធីឡជីវឧស្ម័ន ថ្នាក់ជាតិ (NBP) ដែលជំរុញអោយមានការផ្សព្វផ្សាយព័ត៌មានអំពីឡជីវឧស្ម័នដល់កសិករក្នុងស្រុក។ កម្មវិធីជាតិទ្បជីវឧស្ម័ន (NBP) គឺជាកម្មវិធីរួមគ្នារវាង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) និងអង្គការអភិវឌ្ឍន៍ហូល្លង់ (SNV) ។

គិតត្រឹមខែមីនាឆ្នាំ ២០១៤ អង្គការសេដាកបានក្លាយជាអង្គការសកម្មក្នុងការលើកកម្ពស់ការសាងសង់ ឡជីវឧស្ម័នចំនួន៧១០៤ ឡ ស្ថិតក្នុង ១៥២៧ភូមិ ៣៦១ ឃុំនិង ៤៤ស្រុក ក្នុងខេត្តចំនួន ៦។

ភាពជោគជ័យនៃកម្មវិធីនេះ បានលើកទឹកចិត្តខ្លាំ ហើយអង្គការសេដាកសង្ឃឹមថានឹងបន្តកិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួន ដើម្បីឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករក្នុងស្រុកតាមរយៈការអនុវត្តថ្មី និងឱកាសថ្មី។ គួរកត់សំគាល់ថា នៅពេលចាប់ផ្តើម តួនាទីរបស់អង្គការសេដាកគឺ ជាអ្នកជំរុញការសាងសង់ឡ និងផ្សព្វផ្សាយនៅ ក្នុងខេត្តគោលដៅចំនួនប្រាំគឺ ស្វាយរៀង កំពង់ចាម ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ។

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០០៧ របស់ NBP ត្រូវបានពង្រីកដើម្បីរួមបញ្ចូលខេត្តគោលដៅ ចំនួនពីរ បន្ថែមទៀតគឺខេត្តកំពតនិងខេត្តកំពង់ឆ្នាំង។ អង្គការសេដាកត្រូវបានជ្រើសរើស ដើម្បីគ្រប់គ្រងកម្មវិធីនៅក្នុងខេត្តកំពត។ នៅក្នុងខែតុលាឆ្នាំ ២០០៨ NBP បានពង្រីកខេត្តគោលដៅជាថ្មីម្តងទៀត និងបានតែងតាំងអង្គការសេដាក ជាអ្នកគ្រប់គ្រងពីរនៃខេត្តបន្ថែមទៀតគឺខេត្តព្រៃវែង និងខេត្តកណ្តាល។

Leave A Reply

Your email address will not be published.