គម្រោង Annâdya: ពិព័រណ៍កសិកម្មវប្បធម៌ ដែលទទួលបានជោគជ័យជាលើកដំបូង នៅទីក្រុងបានលុង

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៤ គម្រោងAnnâdyaដែលផ្តល់មូលនិធិដោយ សហភាពអឺរ៉ុប បានរៀបចំពិព័រណ៍វប្បធម៌កសិកម្មថ្នាក់ខេត្តមួយ នៅក្នុង ក្រុងបានលុង ខេត្តរតនៈគិរី។ ពិព័ណ៌នេះត្រូវបានរៀបចំឡើងដោយដៃគូគម្រោង Annâdyaនៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យ  Libre de Bruxelles និងអង្គការសេដាក ដោយមានការសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងសិល្បៈ មន្ទីកសិកម្ម មន្ទីកិច្ចការនារី មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីពាណិជ្ជកម្ម និងមន្ទី ទេសចរណ៍ខេត្តរតនៈគីរី ក៏ដូចជាអង្គការយូណេស្កូនិងបណ្តាញអង្គការក្រៅរដ្ឋាភិបាលខេត្តរតនគិរី (រួមមានអង្គការ CANDO, CARE, CEDAC-ILIP, CIYA, DPA, HA, NTFP, PLAN, SCW, SVC, WHH) ។

អ្នកចូលរួមជាងមួយពាន់នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័ណ៌នេះ។ អ្នកចូលរួម ៣០០នាក់ បានចូលរួមនៅក្នុងការឆ្លុះបញ្ចាំង ដើម្បីបង្កើតការទទួលខុសត្រូវនិងចែករំលែកកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការចូលដំណើរការទីផ្សារសម្រាប់ផលិតផលកសិកម្មនិងវប្បធម៌ជនជាតិដើមភាគតិច។