សិស្សសាលា Liger ធ្វើទស្សនកិច្ចសិក្សានៅសួនគ្រួសារព្រៃក្តួច

សិស្សសាលា Liger Leadership Academy ប្រមាណជា២០នាក់ នៅថ្ងៃទី៥ ខែកញ្ញា នេះ បានទៅធ្វើទស្សនកិច្ចសិក្សានៅក្នុងសួនគ្រួសារសម្បូរសប្បាយព្រៃក្តួច ដើម្បីស្វែងយល់ពីការរៀបចំសួនគ្រួសារ ការដាំដុះបន្លែតាមគោលការណ៍សរីរាង្គ និងការផលិតជីកំប៉ុស្តផងដែរ។

ដើម្បីសហគមន៍សម្បូរសប្បាយ និងជម្រុញកសិកម្មសរីរាង្គ សួនគ្រួសារសម្បូរសប្បាយព្រៃក្តួច និងចម្ការសរីរាង្គមនោសុខ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិស្ស និស្សិត ជានិច្ច ដោយមានគ្រូឧទ្ទេចរង់ចាំបង្ហាត់បង្ហាញពីបច្ចេកទេសដាំដុះ និងការរៀបចំសួនបែបជាលក្ខណៈគ្រួសារ។


សួនគ្រួសារសម្បូរសប្បាយព្រៃក្តួច ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ លាតសន្ធឹងនៅលើផ្ទៃដីសរុបចំនួន ៤៥ហិចតា។

សម្រាប់លោកអ្នកដែលចង់ដឹពីព័ត៌មានពីសួនគ្រួសារសម្បូរសប្បាយព្រៃក្តួច អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមការងារសួនតាមរយៈលេខទូរស័ព្ទ ០៧០ ៥១ ៥៦ ​៥៧/ ០៨៥ ៤៩ ៤០០៨/ ០១៧ ៣៥ ១៧ ៦៣៕







ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)