កម្មវិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យ

កម្មវិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានគរុកោសល្យក្រោមជំនួយឥតសំណងរបស់ជប៉ុន បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី៧ និងនៅខេត្តបាត់ដំបងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនបានឲ្យដឹងថា ជប៉ុនក៏បានគាំទ្រកម្មវិធីសិក្សាថ្មីរយៈពេល៤ឆ្នាំសម្រាប់គរុនិស្សិត។ បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានឆ្លើយតបថា ក្រសួងនឹងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគ្រូល្អៗ។
ឯកឧត្តមទាំងពីររំពឹងថា គ្រូបង្រៀនដែលបញ្ចប់ពីវិទ្យាស្ថានគរុកោសល្យទាំងពីរនេះ នឹងអប់រំសិស្សជាច្រើនដែលអាចចូលរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជា៕


<<Groundbreaking Ceremonies of TECs >>
Groundbreaking Ceremonies of Japanese Grant Aid for “the Project for Construction of Teacher Education Colleges (TECs)” were held in Phnom Penh on 7th and in Battambang on 10th with high presence of H.E. Dr. Hang Chuon Naron, Minister of Education Youth and Sport.
H.E. Mr. HORINOUCHI, Ambassador of Japan introduced that Japan also supports the development of new 4 year curriculum for teacher trainees. Then, H.E. Dr. Hang Chuon Naron responded that Ministry make efforts to develop good teachers.
We expect that teachers graduate from TECs will educate many students who can contribute to the future of Cambodia.

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)