កសិករដាំដំណាំម្រេច នឹងជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបញ្ហាប្រឈម

0

កសិករដាំដំណាំម្រេចមានបញ្ហាប្រឈមមួយចំនួន ពិសេសបញ្ហាការធ្លាក់ចុះនូវតម្លៃកសិផលម្រេចនៅលើទីផ្សារ។ ដោយមានសំណូមពរពីកសិករដាំម្រេច ក្នុងការរកដំណោះស្រាយបញ្ហាប្រឈមនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតិតប្រធានអង្គការសេដាក នឹងដឹកនាំការប្រជុំពិភាក្សាលើកទី១ ដែល​មានកសិករដាំដំណាំម្រេចមួយចំនួនចូលរួម។

ការប្រជុំលើកទី១ របស់ក្រុមពិភាក្សាម្រេច

កាលបរិច្ឆេទ. ១៥ មីនា ២០១៩ ចាប់ផ្តើមពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច។

ទីកន្លែង. ភោជនីយដ្ឋានអូក្រា (ផ្សារកសិផលធម្មជាតិ), ផ្ទះលេខ១៥១ ផ្លូវ៥៩២ កែង៣៣៥ សង្កាត់បឹងកក់២ (ខាងលិចសាលាឥន្ទ្រទេវី)។

របៀបវារៈសំខាន់ៗ៖

  1. ពិភាក្សាពីការសហការដើម្បីបន្តការថែទាំដំណាំម្រេច
  2. សហគមន៍ទីផ្សារម្រេច
  3. ការដាំដុះដើម្បីបានចំណូលបន្ថែមក្រៅពីម្រេច (ឧទាហរណ៍ ល្ហុង ផាសិន…)

អ្នកចូលរួម. កំណត់ត្រឹមចំនួន ១៥នាក់

ទំនាក់ទំនងចុះឈ្មោះ. គឹម ឆែ ០១៧ ៣៥១ ៧៦៣ ឬ អ៊ួង ០៩៣ ៣០៩ ២៩៤/០៧០ ៩៤៩ ៤៦០៕

សហគមន៍សម្បូរសប្បាយ

Source: Sambo Sabay News

Leave A Reply

Your email address will not be published.