ពាក្យកសិកម្ម «ព្រោះ» ឬ «ព្រួស» គ្រាប់ពូជ

0

ក្នុងការដាំដុះ អ្នកខ្លះសរសេរពាក្យ «ព្រោះ» និងអ្នកខ្លះសរសេរពាក្យ «ព្រួស»។

តាមវចនានុក្រមខ្មែរ របស់សម្តេចសង្ឃរាជជួន ណាត ពាក្យ «ព្រោះ» មានន័យថា បាចគ្រាប់ពូជល្អិតៗមានគ្រាប់ស្ពៃ ល្ង ថ្នាំស្រូវជាដើម ដើម្បីឱ្យដុះលូតលាស់ឡើង។

ដោយឡែកពាក្យ «ព្រួស» មានន័យថា បញ្ចេញទឹក ឬទឹកមាត់ពីក្នុងមាត់ឱ្យខ្ចាយព្រោងដោយ កម្លាំងខ្យល់ ដូចជាព្រួសទឹក ព្រួសទឹកមាត់ ស្តោះព្រួសជាដើម។

ដូចនេះ យើងគួរប្រើពាក្យ «ព្រោះ» សម្រាប់ការដាំដុះ ដូចជាព្រោះគ្រាប់ដំណាំ និងសាបព្រោះ ជាដើម។

Source: http://saingkoma.com

Leave A Reply

Your email address will not be published.