ភាពជោគជ័យរបស់កសិករ ស៊ុយ ពេក ក្នុងការដាំស្រូវបានផលច្រើន
លោក ស៊ុយ ពេក ជាកសិកររស់នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការអនុវត្តបច្ចេកទេសដាំស្រូវទៅតាមបច្ចេកទេស ប.វ.ស.។
គាត់បានសាកល្បងធ្វើស្រែដោយដាំគ្រាប់ស្រូវនៅលើផ្ទៃដី ១៦អារ ដែលធ្វើឲ្យទិន្នផលគាត់កើនឡើងខ្ពស់គួរឲ្យកត់សំគាល់ ដោយដីស្រែត្រឹមតែទំហំ ៤០មx ៤០ម=១.៦០០ម៉ែត្រការ៉េ អាចទទួលផលដល់ទៅ ១.១០០គីឡូក្រាម (ដែលស្មើនឹង ៦,៨៧តោន ក្នុង១ហិកតា) ដែលពីមុនគាត់(ស្រូវស្ទូង) ធ្លាប់តែទទួលបានតែ៤ការ៉ុង ស្មើនឹង៤៤០គីឡូក្រាម (ដែលស្មើនឹង ២,៨តោនក្នុង ១ហិកតា)តែប៉ុណ្ណោះ។ បច្ចេកទេសនៃការធ្វើស្រូវរបស់គាត់បង្ហាញជូនដូចខាងក្រោម។
១. បច្ចេកទេសដាំស្រូវតាមគោលការណ៍ ប.វ.ស.
- ពូជអង្គុយល្អិតបរិមាណ ១,៥គីឡូក្រាម និងភ្ជួរដី២ដង ដោយទុកចន្លោះ១អាទិត្យ ដើម្បីហាលដីសំលាប់មេរោគ
- ប្រើខ្សែដើម្បីដាំឲ្យបានត្រង់ជួរចន្លោះគុម្ព ៤០ស.ម.x៤០ស.ម. និងអុំសំអាតរើសគ្រាប់អន់ចេញ
- យកគ្រាប់ពូជដាក់ក្នុងចានដើម្បីងាយដាំ រួចដាំរាក់ៗចំនួន២-៣គ្រាប់ក្នុងមួយគុម្ព ដាំនៅខែពិសាខនៅពេល ដីនៅស្រួយនៅឡើយ
- ក្រោយពេលស្រូវដុះបានកំពស់១,៥តឹក (ក្រោយដាំ២៥ថ្ងៃ) គាត់សំអាតស្មៅដោយប្រើរនាស់ដែលច្នៃខ្លួនឯងដែលយកដែកគោល១,៥តឹក ធ្វើជាធ្មេញរនាស់ ដើម្បីអាចរាស់យកស្មៅចេញ និងបំផុសដីផង
- បាចជីស្រស់(ស្លឹកឈើ)តាមចន្លោះគុម្ពស្រូវក្រាយពេលសំអាតស្មៅរួច
- ៣០ថ្ងៃក្រោយ ត្រូវប្រើរនាស់សំអាតស្មៅម្តងទៀត។
២. ទិន្នផល
- នៅលើផ្ទៃដី១.៦០០ម៉ែត្រការ៉េ ទទួលបាន ១.១០០គីឡូក្រាម ឬ ៦,៧៨៥គីឡូក្រាម ក្នុង ១ហិកតា
- ស្រូវមានការលូតលាស់ល្អ បែកគុម្ពច្រើនជាមធ្យម ៣៥ដើម ច្រើនបំផុត៥០ដើម។
៣. ផែនការកែលំអបន្ថែម
ក្រោយពីបានអនុវត្តធ្វើស្រែតាមគោលការណ៍ ប.វ.ស.ហើយ លោកពូមានចំណាប់អារម្មណ៍ថា ការធ្វើតាមបច្ចេកទេសនេះចំណេញពូជ កាត់បន្ថយកម្លាំងពលកម្ម ហើយបានទិន្នផលខ្ពស់។ ទៅថ្ងៃមុខគាត់មានផែនការកែលំអដូចជា៖
- ភ្ជួរលប់គល់ជញ្រ្ចាំង, ដាំសណ្តែកលើស្រែ, លើកភ្លឺ និងពង្រាបដីឲ្យបានស្មើ
- យកស្លឹកឈើពង្រាយក្នុងដីស្រែឲ្យបានច្រើនដើម្បីឲ្យក្លាយជាដី។
សរុបនូវបច្ចេកទេសសំខាន់ៗ ក្នុងការដាំស្រូវបែប ប.វ.ស.
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)