pH របស់ដំណាំបន្លែមួយចំនួន

ដីទាំងអស់នៅលើភពផែនដីយើងនេះមានកម្រិត pH ចន្លោះពី ៤,៥ ទៅ ៨,៥។ ដីដែលមាន​កម្រិត pH ៤,៥ គឺជាដីមានអាស៊ីដច្រើនវាជាដីជូរ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ។ ចំពោះដីមានកម្រិត pH ច្រើនរហូត ៧,៨វិញ គឺមានអាល់កាឡាំងច្រើនពេក ឬផ្អែមពេកសម្រាប់ដំណាំ។ ដំណាំភាគច្រើនទាំងដាំដោយមនុស្ស និងឈើព្រៃ ដោយរាប់បញ្ចូលទាំងបន្លែ ស្រូវ ពោត សណ្តែក ផ្កា អាចដុះលូតលាស់បានល្អបើវាត្រូវបានដាំនៅលើដីមានកម្រិត pH ក្នុងចន្លោះពី ៦,៥-៧,៥។

ដើម្បីដឹង pH របស់​ដី​ គឺគេត្រូវមានឧបករណ៍សំរាប់វាស់ដី​ ហើយឧបករណ៍នោះវានឹងបង្ហាញកំរិត pH ដីដល់យើង​។​ ​ការដាំ​ដំណាំ​គ្រប់​ប្រភេទ គឺកសិករ​​ត្រូវ​ចេះ​​កែ​ដី​ឲ្យមាន​​កំរិត pH មួយ​ស្របតាម​ដំណាំដែល​ត្រូវ​ដាំ​នោះ​ទើប​​​ទទួល​បានផល​ល្អប្រសើរ។ ​ឧបករណ៍​វាស់ pH ដីគឺមាន​ជាបន្ទះ Strip ដូច​ឈើ​ដោត​ការ៉េម, មាន​ប្រដាប់​វាស់​មាន​សណ្ឋាន​ជា​ដែក​វែង​ដូច​ម្ជុល, មាន​ជា​ប្រអប់ និង​ការ​វា​ស់​ដោយ​ប្រើ​វិធី​លាយ​ជាមួយ​ទឹក​ថ្នាំជាដើម។​

គួរបញ្ជាក់ផងដែរថា បើកំរិត pH មិនត្រូវតាមការកំណត់ដូចក្នុងតារាងខាងលើ មិនមែនបានន័យថា កសិករយើងមិនអាចដាំដុះដំណាំបន្លែបាននោះទេ ប៉ុន្តែគ្រាន់តែកសិករមិនទទួលបានទិន្នផលខ្ពស់តែ ប៉ុណ្ណោះ៕

រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)