ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។ ស្រាអង្ករ (ឬ ស្រាស) បើផលិតពីអង្ករពិតប្រាកដ ហើយបរិភោគក្នុងបរិមាណតិចតួច អាចនាំដល់ប្រយោជន៍ជាច្រើន ដែលផលប្រយោជន៍ទាំងនោះរួមមាន៖

១) ស្រាអង្ករដោយមានបាក់តេរីល្អ (Probiotic) ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ មានក្រពះ និងពោះវៀន ការបរិភោគស្រាអង្ករ១កែវ ឬ ២កែវ ពេលបរិភោគ ឬ ក្រោយពេលបរិភោគអាហារ ជួយដល់ការរំលាយអាហារ ដើរខ្យល់ និងបទជើងធំបានស្រួល។

២) ក្រៅពីការជួយរំលាយអាហារ ស្រាអង្ករក៏ជួយដល់ការបង្កើនប្រសិទ្ធភាពនៃការបំលែងអាហារទៅជាថាមពល និងសារធាតុទ្រទ្រង់រាងកាយរបស់យើង (បង្កើនសកម្មភាព Metabolism)។

៣) តាមរយៈការបង្កើនការំលាយអាហារ និងបង្កើន Metabolism ដល់រាងកាយ ស្រាអង្ករក៏ជួយឱ្យចរន្តឈាមរត់បានល្អក្នុងរាងកាយដែរ។

៤) ស្រាអង្ករក៏មានសារធាតុដែលជួយប្រឆាំងនឹងបាក់តេរីមួយចំនួនដែរ។ គេយកវាមកលាបលើស្បែក ការពារមេរោគផ្សេងៗ គេអាចយកវាទៅប្រឡាក់សាច់ ដើម្បីរក្សាទុកបានយូរ ឬ ជូតចាន កែវ របស់របរប្រើប្រាស់ផ្ទះបាយ ដើម្បីការពារមេរោគផ្សេងៗ។

៥) ឯកសារផ្សេងៗក៏បានលើកពីផលប្រយោជន៍នៃស្រាអង្ករក្នុងការប្រឆាំងអង់ទីអុកស៊ីដង់ ( Anti- oxidants) និងការការពារពីជំងឺមហារីក (anti-cancer) ជាដើម ដែលទាមទារឱ្យមានការស្រាវជ្រាវ ជាលក្ខណៈវិទ្យាសាស្ត្របន្ថែម។

៦) ស្រាអង្ករប្រើត្រាំជាមួយរុក្ខជាតិឱសថបុរាណ ត្រូវបានគេនិយមប្រើជាឱសថបុរាណ (ស្រាថ្នាំ) ជួយការពារ និងព្យាបាលជំងឺមួយចំនួន។

សូមបញ្ជាក់ថា ក្រៅពីផលប្រយោជន៍ខាងលើ ការបរិភោគស្រាអង្ករក្នុងបរិមាណច្រើនពេកក៏មិនល្អ ដល់សុខភាពដែរ។ ការបរិភោគបន្តិចបន្តួច ពេលបរិភោគអាហារ និងក្រោយពេលបរិភោគអាហារ (ជាពិសេសពេលល្ងាច) វានឹងជួយដល់ប្រព័ន្ធរំលាយអាហារ ​និងដំណេកបានល្អ។

សូមបញ្ជាក់ថា​ ផលប្រយោជន៍ភាគច្រើននៃការបរិភោគស្រាអង្ករក្នុងបរិមាណសមស្រប ជាផលប្រយោជន៍ដល់ការការពារដល់សុខភាព។

សូមលោកអ្នកបរិភោគតែស្រាដែលផលិតពីអង្ករពិតប្រាកដ មានប្រភពច្បាស់លាស់ ហើយបរិភោគក្នុងបរិមានបន្តិចបន្តួច។

បើលោកអ្នកត្រូវការស្រាអង្ករល្អ រសជាតិអង្ករផ្កាម្លិះ ផ្ការំដួល សរីរាង្គ សូមជ្រើសរើសយកស្រាអង្ករខ្មែរ ដែលផលិតដោយកសិករសិប្បរករសរីរាង្គ គាំទ្រដោយអង្គការសេដាក។

ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៨ ៥៥៧ ៥៤ ៥២ ឬ ០៩២ ៧៤ ៩០០០។

លោកអ្នកអាចរកទិញស្រាអង្ករសរីរាង្គនេះបាននៅ ហាងកសិផលធម្មជាតិ និងភោជនីយដ្ឋានអូក្រា អាសយដ្ឋានផ្លូវ ៥៩២ កែវ ៣៣៥ ខណ្ឌទួលគោក ខាងលិចវិទ្យាល័យឥន្ទ្រទេវី។

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)