ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសុខភាពល្អប្រសើរ និងមានសេចក្តីសុខខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ប៉ុន្តែមានអ្នកខ្លះមិនដឹងធ្វើដូចម្តេច អ្នកខ្លះដឹងហើយតែអនុវត្តមិនបាន១០០%ដោយសារទម្លាប់។ ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនចំពោះមនុស្សមានអាយុលើសពី ៤០ឆ្នាំ។

* ២ យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់

  1. ជាតិស្ករ
  2. សម្ពាធឈាម។

* ៦ យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា

  1. ជាតិផ្អែម
  2. ជាតិប្រៃ
  3. សាច់និងអាហារកែច្នៃ
  4. សាច់ក្រហមអាំង ដូចជាសាច់គោ
  5. អាហារផលិតពីទឹកដោះ
  6. អាហារផលិតពីអង្ករនិងម្សៅ។

* ៤ បន្លែដែលបង្កើនការទទួលទាន

  1. សណ្ដែកបារាំង
  2. បន្លែបៃតង
  3. ផ្លែឈើ
  4. គ្រាប់ធញ្ញជាតិ។

* ៣ យ៉ាងដែលត្រូវបំភ្លេចចោល

  1. អាយុ
  2. អតីតកាល
  3. ទុក្ខសោក។

* ៤ យ៉ាងដែលត្រូវតែមាន

  1. កល្យាណមិត្ត
  2. ក្រុមគ្រួសារដ៏កក់ក្ដៅ
  3. គំនិតជាវិជ្ជមាន ឬសុទិដ្ឋិនិយម
  4. ជម្រកដ៏សុខសាន្ត។

* ៤ យ៉ាងដែលត្រូវរក្សាសុខភាពដោយ

  1. ទទួលទានឲ្យល្មមចៀសវាងឆ្អែត
  2. ញញឹមនិងសើចឲ្យច្រើន
  3. ហាត់ប្រាណទៀងទាត់
  4. បើធាត់លើសសមាមាត្រនៃកំពស់ គួរបញ្ចុះទម្ងន់។

* ៧ យ៉ាងដែលត្រូវចៀសវាង

  1. រហូតដល់ឃ្លានទើបទទួលទាន
  2. រហូតដល់ស្រេកទើបផឹក
  3. រហូតដល់ងងុយទើបដេក
  4. រហូតដល់អស់កម្លាំងទើបសម្រាក
  5. រហូតដល់ឈឺទើបទៅពេទ្យ
  6. រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ
  7. រហូតដល់បាត់បង់បុណ្យស័ក្ដិទើបចេះរាប់អានមិត្ត និងកូនចៅ៕

ប្រភព ហ្វេសប៊ុក

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)