ហេតុអ្វីបានជាដំណាំស្រកានាគមានផ្កាច្រេីនតែអត់កាន់ផ្លែ?​

មានសំណួរថា ហេតុអ្វីបានជាដំណាំស្រកានាគមានផ្កាច្រេីនតែអត់កាន់ផ្លែ។ ការប្រេីដៃជួយក្នុងការនាំលម្អងពីផ្កាឈ្មោលទៅផ្កាញី (Hand pollination) អាចជួយឲ្យស្រកានាគផ្លែច្រេីននិងផ្លែធំ។ ការធ្វេីរបៀបនេះនៅពេលយប់ ឬពេលព្រលឹមដែលជាពេលផ្កាស្រកានាគ​បេីកដោយរយៈពេលបេីកនេះមានរយៈពេលតែមួយយប់និងមួយព្រឹកទេត្រឹមម៉ោងប្រហែល៩ព្រឹក។ សូមបញ្ជាក់ថាពេលព្រឹកសត្វឃ្មុំមានតួនាទីសំខាន់ក្នុងការជួយពាំលម្អង។

ផ្កាស្រកានាគ គឺផ្កាឈ្មោលដែលមានលម្អង (anther with pollen) និងញី (Stigma កន្លែងទទួលលម្អង)នៅជាមួយគ្នា។ ផ្កាផា​សិន(ក្រូចវល្លិ) និងរុក្ខជាតិមានផ្លែមួយចំនួនទៀតក៏ដូចគ្នាដែរ។ តាមធម្មជាតិមានសត្វដូចជាឃ្មុំជួយបង្កាត់ឲ្យរុក្ខជាតិ។ ការបាញ់ថ្នាំពុលធ្វេីឲ្យបាត់បង់ឬថយចុះឃ្មុំ។ យេីងអាចប្រេីដៃដេីម្បីជួយបង្កាត់ដេីម្បីបានផ្លែច្រេីននិងធំល្អ។

សូមបញ្ជាក់ថា ការប្រើដោយដៃនេះ គឺសំដៅទៅលើការប្រើជក់មានរោមយ៉ាងស្រទន់ ទៅបបោសថ្នមៗលើផ្កាដោយផាត់ចុះឡើង និងឆ្វេង-ស្តាំ ដើម្បីឲ្យលម្អងឈ្មោល (anther with pollen) ប៉ើង ឬហើរចេញទៅជួបលម្អងញី (Stigma កន្លែងទទួលលម្អង) ទើបមានផ្លែ៕

ប្រភព ហ្វេសប៊ុកបណ្ឌិត យ៉ង សាំង កុមារ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)