សហគមន៍សួនសម្បូរសប្បាយព្រៃក្តួចបន្តទទួលសមាជិកថ្មីបន្ថែមទៀត

 

សួនគ្រួសារព្រៃក្តួច បង្កឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទទួលបានសួនដំណាំគ្រួសារ និងនាំមកនូវផលដំណាំ មានដូចជាបន្លែ ផ្លែឈើសំខាន់ៗ បំពេញតំរូវការរបស់គ្រួសារ និងបង្កើតបរិស្ថានសម្រាប់ជីវិតរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ ប្រកបដោយផាសុខភាព ក៏ដូចជាសម្រាប់ជីវិតរស់នៅ នាពេលចូលនិវត្តន៍។

គម្រោងសួនគ្រួសារនេះផងដែរ ក៏ផ្តល់ឱកាសដល់អ្នកទីក្រុងចូលរួមចំណែកអភិវឌ្ឍកសិកម្ម និងចំណីអាហារសរីរាង្គ ព្រមទាំងបង្កើតការងារតាមជនបទ។

សួនគ្រួសារព្រៃក្តួច ស្ថិតក្នុងឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៤៥ហិចតា។ សួនគ្រួសារនេះនឹងក្លាយទៅជាតំបន់កសិ-ទេសចរណ៍ជានមុខគេនាថ្ងៃអនាគត ក៏ព្រោះតែនៅតាមសួននីមួយៗពោពេញទៅដោយដំណាំបន្លែចំរុះ និងគ្មានសារធាតុគីមី ហើយជាពិសេសទៅទៀតនោះគឺគ្មានឡើយវត្តមាននៃថ្នាំបាញ់សម្លាប់ស្មៅ។

ផលប្រយោជន៍ទទួលបានពីការចូលជាសមាជិក៖

១. បានក្លាយជាម្ចាស់សួនដំណាំដែលសួននីមួយៗមានផ្ទៃដីជាមធ្យម ៨០០ម៉ែត្រក្រឡា និងដំណាំចំរុះផ្សេងទៀត

២. បានទទួលផលស្រកានាគចំនួនយ៉ាងតិចបំផុត ១០០០គីឡូ ចាប់ពីឆ្នាំ២០២០ដែល២០២៧ និងផលបន្លែ (ខ្ទឹម ត្រប់ អូក្រា សណ្តែកគួរ ត្រសក់ ។ល។ ឈើហូបផ្លែផ្សេងៗទៀត មានចេក ល្ហុង ជាដើម។

៣. ទទួលបានសេវាដាំដុះថែទាំសួនដល់ខែ១២ ឆ្នាំ២០២៧

៤. ស្រកានាគនៅបន្តឱ្យផលរហូតដល់ឆ្នាំ២០៤២ ដែលជាដើមទុនសម្រាប់ប្រើប្រាស់លើការថែទាំសួនបន្ត ក្រោយឆ្នាំ២០២៧ ដែលផលសរុប អាចរហូតដល់ ៣០០០០គីឡូ ឬស្មើនឹងទឹកប្រាក់ ៣០០០០ ទៅ៤៥០០០ដុល្លារ)

៥. ទទួលបានសេវាកសិទេសចរណ៍ និងកន្លែងសម្រាកលំហែ រៀនសូត្រការងារកសិកម្ម និងជួបជុំមិត្តភក្តិដែលមានចិត្តគំនិតស្រដៀងគ្នា ដើម្បីក្លាយជាសមាជិក និងទទួលផលប្រយោជន៍សំខាន់ៗខាងលើនេះ លោកអ្នកចុះឈ្មោះជាសមាជិក ហើយចូលរួមចំណែកបង់ថ្លៃដី និងការចំណាយលើអ្នកដាំដុះ ថែទាំដំណាំប្រចាំខែ ចាប់ពី១៥០ដុល្លារ ក្នុង១ខែ។

ព័ត៌មានបន្ថែមសូមទាក់ទង លោកវិចិត្រ 085 49 40 08 /​ 070 51 56 57 និងលោកគីមឆែ 017 35 17 63។

សូមបញ្ជាក់ថា សួនមាននៅសល់តែ ចំនួន៥០ទេ។

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)