អត្ថប្រយោជន៍ផ្លែល្មុត ចំពោះសុខភាព

ជាទូទៅយើងពិតជាមិនធ្លាប់បានដឹងពីអាថ៌កំបាំងនៃអត្ថប្រយោជន៍ដែលផ្ទុកនៅក្នុងផ្លែល្មុតនោះទេ ផ្លែល្មុតស្រស់ ជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដ៏មានប្រយោជន៍។ ក្រៅពីការផលិតសារធាតុប្រឆាំងអុកស៊ីតកម្មផ្លែល្មុតសម្បូរទៅដោយជាតិដែក ទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ។

យោងតាមការសិក្សានៃអ្នកវិទ្យាសាស្ត្របានបង្ហាញថាផ្លែល្មុតសម្បូរទៅដោយសារធាតុ វីតាមីន A និង C និងមានមីក្រូសារធាតុខ្លះនៃវីតាមីន B។ ទាំង៧ចំណុចខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យដែលអ្នកគួរតែដឹង និងគួរតែបរិភោគផ្លែល្មុត ជាប្រចាំ។

១. ជួយ​ដល់​សុខភាព​ភ្នែក ៖ ផ្លែ​ល្មុត​​មានគុណ​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​ភ្នែក​របស់​លោក​អ្នក ក៏ព្រោះ​តែ​វា​សម្បូរ​ដោយ​វីតាមីន​អា។ មិនតែប៉ុណ្ណោះ​វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​សេ​ ដែល​ជា​សារធាតុ​សំខាន់​ក្នុង​ការ​សម្លាប់​រ៉ា​ឌី​កាល់​សេរី​ ដែល​បង្ក​ឱ្យខូចខាត​ដល់​ប្រ​ស្រី​ភ្នែក​ផង​ដែរ​។

២. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ៖ លោក​អ្នក​បាន​ជ្រាប​ពី​ខាងលើ​ហើយ​ថា ផ្លែ​ល្មុត​សម្បូរ​ដោយ​វីតាមីន​សេ​ដែល​ដើរតួ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​ការ​សម្លាប់​រ៉ា​ឌី​កាល់​សេរី មិន​តែ​ប៉ុ​ណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​បង្កើន​ភាពស៊ាំ​របស់​អ្នក ធ្វើការ​កាន់តែ​ខ្លាំង និង​ការពារ​ពី​ជំងឺឆ្លង​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង​។

៣. សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ជាតិ​សរសៃ​ដែល​មាន​ក្នុង​ផ្លែ​ល្មុត​ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​យ៉ាង​ល្អ​បំផុត​។ សម្រាប់​អ្នក​ដែល​មាន​អាកា​រៈ​ទល់លាមក ផ្លែ​ល្មុត​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ មិនតែប៉ុណ្ណោះ​វា​ថែម​ទាំង​ការពារ​ការ​ឆ្លង​រោគ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង​។

៤. ការពារ​ជម្ងឺមហារីក ៖ ដោយសារ​តែ​ផ្លែ​ល្មុត​សម្បូរ​ទៅ​ដោយ​វីតាមីន​អា និង​សេ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​កោសិកា​របស់​អ្នក​ មិន​ឱ្យ​រង​ការ​ខូចខាត​ដោយសារ​រ៉ា​ឌី​កាល់​សេរី​។ ព្រោះតែ​រ៉ា​ឌី​កាល់​សេរី ​បាន​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​បំផ្លាញ​កោសិកា​របស់​អ្នក ​ហើយ​អាច​ធ្វើ​ឱ្យ​កើត​ជម្ងឺមហារីក​បាន​ទៀត​ផង​។

៥. ជួយ​ដល់​ឆ្អឹង ៖ ក្រៅពី​ការការពារ​នឹង​ជម្ងឺមហារីក និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​នោះ​ ផ្លែ​ល្មុត​ក៏​អាច​ធ្វើ​ឱ្យ​ឆ្អឹង​របស់​អ្នក​រឹង​ម៉ាំ​បាន​ទៀត​ផង​។ ដោយសារ​តែ​ផ្លែ​ល្មុត​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម វា​ក៏​អាច​កាត់​បន្ថយ​នៃ​ការ​រលាក​សន្លាក់ឆ្អឹង​បាន​ផង​ដែរ​។

៦. ការពារ​មិន​ឱ្យចាស់​ជាង​វ័យ ៖ ការ​ចាស់​ជាង​វ័យ​គឺជា​បញ្ហា​ដែល​មនុស្ស​ភាគច្រើន​តែងតែ​ជួប​ប្រទះ​ពីព្រោះ​តែ​រ៉ា​ឌី​កាល់​សេរី​បាន​បង្កើត​អរ​ម៉ូ​ន​ម្យ៉ាង​ដែល​ធ្វើ​ឱ្យអ្នកមាន​ភាព​ចាស់​ជាង​វ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រ៉ា​ឌី​កាល់​សេរី​បាន​បំផ្លាញ​កោសិកា​ស្បែក​ធ្វើ​ឱ្យ​ស្បែក​ជ្រីវជ្រួញ និង​ស្រអាប់​ទៀត​ផង​។ ប៉ុន្ដែ​នេះ​មិនមែន​ជា​បញ្ហា​ទៀត​ទេ លោក​អ្នក​អាច​កែខៃ​ និង​ការពារ​ភាព​ចាស់​ជាង​វ័យ​ដោយ​គ្រាន់តែ​ទទួលទាន​ផ្លែ​ល្មុត​ប៉ុណ្ណោះ​។

៧. ការពារ​ជម្ងឺ​ស្លេកស្លាំង ៖ ដោយ​សារធាតុចិញ្ចឹម វា​ក៏​សម្បូរ​ជាតិ​ដែក ផូស្វ័រ និង​អាស៊ី​ដ​ហ្វ​លែ​ត ដែល​សារធាតុ​ទាំងនេះ​ហើយ​អាច​បង្កើន​នូវ​ការ​ដុះ​គ្រាប់​ឈាមក្រហម​ធ្វើ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ជម្ងឺ​ស្លេកស្លាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ប្រភព៖ FITNESS WORLD

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)