និស្សិតជប៉ុន ចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា

តាមហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា និស្សិតជប៉ុនចំនួន៦រូប បានចាប់ផ្តើមចុះកម្មសិក្សានៅអាជ្ញាធរជាតិអប្សរា។ សាកលវិទ្យាល័យកាណាហ្សាវ៉ា និងសាកលវិទ្យាល័យកូម៉ាត្សឹ បានបញ្ជូននិស្សិតរបស់ខ្លួនដើម្បីចុះកម្មសិក្សារយៈពេល​២សប្តាហ៍នៅអាជ្ញាធរជាតិអប្សរារៀងរាល់ឆ្នាំ។

កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យពួកគាត់បានស្វែងយល់ការខិតខំប្រឹងប្រែងរបស់​មន្រ្តីអជ្ញាធរជាតិអប្សរា ក្នុងការងាររៀបចំតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនៃអង្គរ និងស្វែងយល់ពីការងារផ្សេងៗនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មន្ត្រីស្ថានទូតជប៉ុន ក៏បានជូនពរនិស្សិតទាំងអស់នោះ ឲ្យចុះកម្មសិក្សាទទួលបានបទពិសោធន៍ផ្លែផ្កានៅកម្ពុជាផងដែរ៕

សហគមន៍សម្បូរសប្បាយ 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)