សហគមន៍សួនគ្រួសារសម្បូរសប្បាយនៅបើកទទួលអ្នកទីក្រុងក្លាយជាសមាជិកថ្មី

តើលោកអ្នកពិតជាធុញថប់នឹងបរិយាកាសអាប់អួនៅក្នុងទីក្រុងមែនទេ ហើយចង់រកកន្លែងលំហែរកាយប្រកបដោយផាសុខភាព និងស្ងប់ស្ងាត់មែនទេ? សហគមន៍សួនគ្រួសារសម្បូរសប្បាយនៅបើកទទួលអ្នកទីក្រុងក្លាយជាសមាជិកថ្មី និងក្លាយទៅជាម្ចាស់ដីសួនទំហ៊ំ៨០០ម៉ែត្រក្រឡា ដែលមានការដាំដុះល្ហុង ចេក ស្រកានាគ និងដំណាំចំរុះមុខផ្សេងទៀត តាមរយៈគោលការណ៍សរីរាង្គ។ មិនតែប៉ុន្តែ ក្រុមការងារដាំដុះបានដាំដុះបន្ថែមនូវដូងក្រអូប ទៀបសាច់ស្វិត និងត្របែកគីឡូជាដើម នៅតាមសួននីមួយៗទៀតផង។

បច្ចប្បន្នយើងមានសមាជិកជិត ១០០នាក់ ហើយដែលជាអ្នកចង់បានជីវិតផ្សាភ្ជាប់ជាមួយធម្មជាតិ មានសួនដំណាំគ្រួសារដែលមានអ្នកថែទាំជាប្រចាំ មានដីសង់ផ្ទះលំហែកាយ មានកន្លែងសម្រាកកំសាន្តជាលក្ខណៈធម្មជាតិ និងជាកន្លែងរៀនសូត្រពីការងារដាំដុះ។ល។​ សហគមន៍យើងក៏មានសេវាដឹកជញ្ជូនទៅលេងសហគមន៍រាល់ខែ ក្នុង១ខែម្តង។

ថ្ងៃឈប់សម្រាកពីការងារចង់ទៅលំហែរកាយ មានផ្ទះសម្រាកកាយស្រាប់ មានបន្លែអូបចុកប្រកបដោយសុវត្ថិភាពស្រាប់ មើលទេសភាពបៃតងស្រស់បំព្រង មានអ្វីជាបញ្ហាចោទទៀត?

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់ចូលជាសមាជិកសួនគ្រួសារសម្បូរសប្បាយព្រៃក្តួច ឬចង់ដឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមការងារសម្បូរសប្បាយតាមរយៈលេខទូរស័ព្ទ ០៨៥ ៤៩ ៤០ ០៨ ឬ ០៧០ ៥១ ៥៦ ៥៧៕





ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)