សួនគ្រួសារព្រៃក្តួចកំពុងតែបោះជំហានទៅមុខជាបណ្តើរៗ

 

សួនគ្រួសារនេះបានដំណើរការអស់រយៈពេល៥ខែហើយគិតមកដល់ខែសីហានេះ ដោយរយៈពេល៥ខែនេះ ក្រុមការងារបានរៀបចំសួនគំរូរួចរាល់ ហើយបាននឹងកំពុងជីកស្រះទឹកបន្ថែម និងរៀបចំប្រព័ន្ធទុយោទឹកនៅតាមសួននីមួយៗ ទាំងប្រព័ន្ធទុយោទឹកមេ និងប្រព័ន្ធចែកចាយ ហើយជាមួយគ្នានេះដែរក្រុមការងារក៏បានបង្កើនការដាំដុះកូនល្ហុង ចែក និងស្រកានាគ យ៉ាងមមាញឹក ដើម្បីឱ្យទាន់តាមផែនការមេដែលបានកំណត់រយៈពេល១២ខែ។ នេះបើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងសួន លោក ប៉ែន វណ្ណៈ។

លោកអ្នកដែលកំពុងរស់នៅក្នុងទីក្រុងពិតជាមានភាពធុញថប់ និងអួអាប់ ពីបរិយាកាសជុំវិញជាក់ជាមិនខាន ហើយមួយចំនួនក៏ពិបាកនឹងស្វែងរកទីកន្លែងសម្រាប់ទៅលេងលំហែ នាថ្ងៃចុងសប្តាហ៍ ក៏ព្រោះតែត្រូវចំណាយថវិកាច្រើនទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ជាដើម។

សួនគ្រួសារព្រៃក្តួច គឺជាកន្លែងដែលអាចជួយដោះស្រាយបញ្ហារបស់លោកអ្នកទាំងអំបាលម៉ានខាងលើបាន នាថ្ងៃអនាគត។ សួនគ្រួសារនេះ ស្ថិតនៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៤៥ហិចតា។ សួនគ្រួសារនេះនឹងក្លាយទៅជាតំបន់កសិ-ទេសចរណ៍ជានមុខគេនាថ្ងៃអនាគត ក៏ព្រោះតែនៅតាមសួននីមួយៗពោពេញទៅដោយដំណាំបន្លែចំរុះ និងគ្មានសារធាតុគីមី ហើយជាពិសេសទៅទៀតនោះគឺគ្មានឡើយវត្តមាននៃថ្នាំបាញ់សម្លាប់ស្មៅ។

គោលបំណងនៃគម្រោងសួនគ្រួសារនេះ គឺបង្កឱកាសឱ្យប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទទួលបានសួនដំណាំគ្រួសារ និងនាំមកនូវផលដំណាំ មានដូចជាបន្លែ ផ្លែឈើសំខាន់ៗ បំពេញតំរូវការរបស់គ្រួសារ និងបង្កើតបរិស្ថានសម្រាប់ជីវិតរស់នៅផ្សាភ្ជាប់ជាមួយធម្មជាតិ ប្រកបដោយផាសុខភាព ក៏ដូចជាសម្រាប់ជីវិតរស់នៅ នាពេលចូលនិវត្តន៍។

គម្រោងសួនគ្រួសារនេះផងដែរ ក៏ផ្តល់ឱកាសដល់អ្នកទីក្រុងចូលរួមចំណែកអភិវឌ្ឍកសិកម្ម និងចំណីអាហារសរីរាង្គ ព្រមទាំងបង្កើតការងារតាមជនបទ។

ជាមួយគ្នានេះគម្រោងក៏បាលផ្តល់នូវផលប្រយោជន៍ជាក់លាក់ចំនួន១២ចំណុចទៅដល់សមាជិកសួនទាំងអស់មានដូចជា៖

១. ទទួលបានសួនមួយ ដែលជាកម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន ដែលសួនមួយឡូតិ៍ទំហំជាមធ្យម ៨០០ ម៉ែត្រក្រឡា។

២. ទទួលបានផលដំណាំ បន្លែ ផ្លែឈើសរីរាង្គជារៀងរាល់សប្តាហ៍ក្នុងរយៈពេល៦ខែទៅ ១ឆ្នាំក្រោយ ពេលចូលជាសមាជិកភាព ផលដំណាំបានមកពីសួន នឹងចូលរួមចំណែកកាត់បន្ថយចំណាយប្រចាំថ្ងៃ របស់លោកអ្នកលើចំណីអាហារទិញពីផ្សារ។

៣. ទទួលបានសេវាទីផ្សារ ដែលនាំមកនូវចំណូលបន្ថែមពីការលក់ផលិតផលរបស់សួនលោកអ្នក។
៤. អាចសង់លំនៅដ្ឋានលើសួន ដូចជាផ្ទះទី២ ឬផ្ទះសម្រាប់សំរាកលំហែកាយ។

៥. មានព្រៃឈើសហគមន៍ និងស្រះសហគមន៍សម្រាប់ផលប្រយោជន៍រួម។

៦. មានទីធ្លា និងផ្លូវសម្រាប់ដើរ ជិះកង់កំសាន្ត។

៧. មានអាគារសហគមន៍ សម្រាប់ការជួបជុំ និងពិធីផ្សេងៗ ដែលអាចដាក់បានមនុស្សជាង១០០នាក់។
៨. មានកន្លែងសម្រាប់បោះតង់រួមគ្នា។

៩. ទទួលបានការណែនាំបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងសុខភាពតាមគោលការណ៍ធម្មជាតិ។
១០. ចូលរួមចំណែកការងារដល់អ្នកភូមិ ដែលធ្វើការដាំដុះថែទាំដំណាំ។

១១. មានសេវាដឹកជញ្ជូនពីភ្នំពេញទៅចម្ការមួយខែម្តង ដោយសមាជិកចូលរួមចំណែកថ្លៃឈ្នួលរថយន្ត។
១២.មានឱកាសទទួលបានការកសាងមិត្តភាពជាមួយអ្នកដែលមានចិត្តគំនិតស្រដៀងគ្នា។

លោកអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមជាសមាជិកសួនគ្រួសារនេះ អាចទាក់ទងមកក្រុមការងារសួនគ្រួសារនេះ តាមរយៈលេខទូរស័ព្ទ ០៨៥ ៤៩ ៤០ ០៨/០៧០ ៥១ ៥៦ ៥៧ លោក/០១៧ ៣៥១ ៧៦៣៕ ​

 

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)