ដំណាំកំដរ, ដំណាំយូរអង្វែង, ដំណាំគ្របដី, ដំណាំមានសុខភាពល្អ, ដំណាំបណ្ដេញសត្វល្អិត 

ដំណាំកំដរ  គឺជាដំណាំដែលគេដាំកំដរដំណាំផ្សេងទៀត ដែលគេចង់បានក្នុងគោលបំណងកាត់បន្ថយការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ។

ដំណាំយូរអង្វែង  ជាដំណាំដែលមានជីវិតវែង (ដែលមានអាយុលើសពី ១ឆ្នាំ) ឧ. ដូង ស្វាយ មៀន ខ្នុរ ត្របែក។

ដំណាំគ្របដី  គឺជាដំណាំដែលគេដាំសម្រាប់ធ្វើជាគម្របដល់ដីឲ្យផុតពីការហូរច្រោះ ខូចទ្រង់ទ្រាយដី និងការហួត សំណើម។

ដំណាំមានសុខភាពល្អ  គឺជាដំណាំដែលដុះលូតលាស់ល្អ មានដើមធំ រឹងមាំ គ្មានការបំផ្លាញពីជំងឺ និងសត្វល្អិត។

ដំណាំបណ្ដេញសត្វល្អិត  គឺជាដំណាំដែលមានក្លិនចំឡែកម្យ៉ាង (ក្រពុលឬឆូល) ដែលធ្វើឲ្យសត្វល្អិតមួយចំនួនមិនអាចនៅក្បែរ។ ឧ. ផ្កាស្បៃរឿង ម្រះព្រៅ មានពពួកជីផ្សេងៗទៀតដូចជា ខ្ទឹមបារាំង ខ្ទឹមស ថ្នាំជក់។ល។ នៅក្នុងសួនគ្រួសារ របស់លោកអ្នក គួរដាំដំណាំបណ្តេញសត្វនេះខ្លះ ដើម្បីជួយបណ្តេញសត្វល្អិតដែលបំផ្លាញដំណាំរបស់លោក អ្នក។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)