កែលម្អបរិវេណចំណតរថយន្តបណ្តោះអាសន្ននៅទីតាំងមុខប្រាសាទអង្គរវត្ត និងដាំកូនឈើឡើងវិញ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅខាងមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា ធ្វើការកែ​សម្រួលទីតាំងចំណតរថយន្តបណ្តោះអាសន្ននេះ គឺមួយផ្នែកជាចំណតរ៉ឺម៉កកង់បី និងមួយផ្នែកទៀតសម្រាប់ដាំកូនឈើឡើងវិញ។

ដើម្បីអនុវត្តនូវផែនការ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា កំពុងឈូសឆាយ ពង្រាបដីសម្រាប់ចំណតរ៉ឺម៉កង់បីជាបណ្តើរៗ និងត្រៀមដាំកូនឈើនាពេលអនាគត។

គួររំលឹកថា ថ្មីៗកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីអំពីការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការកែសម្រួលទីតាំងចំណតរថយន្តបណ្តោះអាសន្ន ដែលមួយផ្នែកជាចំណតរ៉ឺម៉កកង់បី និងមួយផ្នែកទៀតសម្រាប់ដាំកូនឈើឡើងវិញ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)