ក្រោយពីផ្អាកយ៉ាងយូរ ពេលនេះស្ពានអាកាសសង់បន្ថែមនៅស្ពានក្បាលថ្នល់កំពុងដំណើរការ

តាមគេហទំព័រ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ការសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម ដែលផ្អាកយ៉ាងយូរនោះ ឥឡូវនេះបានកំពុងធ្វើសកម្មភាពសាងសង់ជាបណ្តើរៗ។

ការសាងសង់នេះ គឺសង់ស្ពានអាកាសបន្ថែម ដែលភ្ជាប់ពីមហាវិថី ព្រះមុនីវង្ស បត់ឆ្វេងឡើងមកស្ពានអាកាសឆ្ពោះទៅមហាវិថី ព្រះនរោត្តម​។ គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)