ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលអាហារ Japan Heart ក្នុងខេត្តកណ្តាល

ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក Yohei Nakajima លេខាទី២ នៃស្ថានទូតជប៉ុន បានចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលអាហារថ្មីនៅមជ្ឈមណ្ឌលព្យាបាល Japan Heart ក្នុងខេត្តកណ្តាល។

ចាប់តាំងពីឆ្នាំ២០០៨មក អង្គការក្រៅរដ្ឋាភិបាលជប៉ុន “Japan Heart” បានធ្វើសកម្មភាពសុខាភិបាលជាច្រើន រួមទាំងប្រតិបត្តិការនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៦ អង្គការក្រៅរដ្ឋាភិបាលនេះ បានបង្កើតមជ្ឈមណ្ឌលព្យាបាលមួយដើម្បីបង្កើនសកម្មភាពរបស់ខ្លួន។

ដូចគ្នានេះផងដែរនៅក្នុងឆ្នាំ២០១៨ គាត់បានសាងសង់អគារព្យាបាលដែលផ្តល់ជូននូវការថែទាំសុខភាពកុមារជាចំបង និងរួមបញ្ចូលការព្យាបាលជំងឺមហារីកកុមារ។ ជាមួយនឹងមជ្ឈមណ្ឌលអាហារដែលទើបនឹងសាងសង់ថ្មី មជ្ឈមណ្ឌលព្យាបាលអាចផ្តល់អាហារដែលមានជីវជាតិដល់អ្នកជំងឺកុមារ ក៏ដូចជាផ្តល់ការណែនាំអំពីអាហា​រូបត្ថម្ភដល់គ្រួសាររបស់ពួកគេ។លោក Nakajima បានធ្វើការថ្លែងសុន្ទរកថា អបអរសាទរនៅក្នុងពិធីផងដែរថា លោកសង្ឃឹមថា មជ្ឈមណ្ឌលអាហារនេះនឹងរួមចំណែកដល់ការកែលម្អអាហារូបត្ថម្ភបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាហើយវានឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាបានយូរអង្វែង៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)