អនុក្រឹត្យ ស្តីពី ការបង្កើតតំបន់ការពារទេសភាព«បឹងលំកុដ»

បឹងលំកុដ គឺជាបឹងមួយដែលមានទេសភាពស្រស់ស្អាត មិនចាញ់បឹងយក្ខឡោម ដែលគេនាំគ្នាល្បីនោះទេ ទាំងផ្ទៃបឹង ទេសភាពជុំវិញបឹង ប៉ុន្តែមានទំហំតូចជាងបឹងយក្ខឡោម។ បឹងលំកុដទើបត្រូវបានគេប្រទះឃើញ ស្ថិតនៅក្នុងភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

បឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ដែលមានផ្ទៃដីទំហំ ១១០,៩១ (មួយរយដប់ហិកតា និងកៅសិបមួយអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ បឹងលំកុដ មានចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីផ្លូវបំបែកទីរួមស្រុកលំផាត់។ បឹងនេះមានទម្រង់ស្រដៀងគ្នាទៅនឹងបឹងយក្ខឡោម ផ្ទៃទឹកបឹង និងសម្រស់ទេសភាពជុំវិញបឹង ខុសគ្នាត្រង់បឹងនេះមានរាងទ្រវែង និងតូចជាងបឹងយក្ខឡោមបន្តិច។ អ្វីដែលគួរឱ្យទាក់ទាញអារម្មណ៍ទៀតនោះ គឺបឹងនេះនៅពេលល្ងាចភ្ញៀវទេសចរអាចឈរគយគន់ថ្ងៃលិចបាំងបិតនឹងដុំពពកខ្មៅបង្កើតទៅជាស្បែរាត្រីនៃភពផែនដីដោយក្តីរីករាយ៕




 

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)