ដើមអន្ទង់ស ឬ ប្រម៉ាត់មនុស្ស ជាថ្នាំគ្រុនចាញ់ដ៏ស័ក្កិសិទ្ធិ

ដើមអន្ទង់ស ឬអ្នកខ្លះហៅថាដើមប្រម៉ាត់មនុស្ស ដោយសារតែវាមានរសជាតល្វីងខ្លាំង គឺជាថ្នាំព្យាបាលគ្រុនចាញ់យ៉ាងពូកែស័ក្កិសិទ្ធិ។
បើតាមលោក ឡា ហ៊ន រស់នៅក្នុងតំបន់អារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា ដើមអន្ទង់ស ឬ ដើមប្រម៉ាត់មនុស្ស គឺជាថ្នាំព្យាបាលជំងឺគ្រុនចាញ់យ៉ាងពូកែស័ក្កិសិទ្ធិ។ លោកបន្តថា ខ្លួនលោកផ្ទាល់ធ្លាប់កើតជំងឺគ្រុនចាញ់រហូតដល់ជ្រុះសក់ក្បាលស្ទើរអស់ ដោយពុំមានថ្នាំព្យាបាល ក៏ព្រោះតែលោករស់នៅក្នុងតំបន់ព្រៃភ្នំ ហើយក៏បានយកស្លឹកដើមអន្ទង់ស នេះមកបុកឱ្យម្មត់ហើយពួតយកទឹកវាផឹក។


លោក ហ៊ន ឱ្យដឹងថា ក្រោយពីលោកបានផឹកទឹកស្លឹកអន្ទង់សបុករួចមក លោកក៏បានជាស្បើយពីជំងឺគ្រុនចាញ់នោះតែម្តងរហូតដល់ពេលបច្ចុប្បន្ននេះ។
លោក ឡា ហ៊ន បញ្ជាក់ឱ្យដឹងទៀតថា មិនត្រឹមតែព្យាបាលជំងឺគ្រុនចាញ់ប៉ុណ្ណោះទេ ដើមអន្ទង់ស ឬប្រម៉ាត់មនុស្សនេះគឺជាថ្នាំព្យាបាលរោគក្រពះ ពោះវៀន ដ៏ពូកែផងដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)