CEDACនឹងរៀបចំសិក្ខាសាលា ស្តីពី សហគមន៍គាំទ្រកសិកម្ម

មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា សេដាក នឹងរៀបចំសិក្ខាសាលា ស្តីពី សហគមន៍គាំទ្រកសិកម្ម។ នេះបើតាមយោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការមួយនេះ។

អង្គការសេដាក គឺជាអង្គការមួយដែលធ្វើការទៅលើកសិកម្ម និងគាំទ្រដល់កសិករក្នុងការផលិតបន្លែ និងអាហារសរីរាង្គ តាមបែបស្តង់ដាខ្ពស់។

បើតាមប្រភពដដែលខាងលើបានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីចូលរួមចំណែកជួយដល់កសិករ ( អ្នកផលិត ) មានឱកាសជួបជាមួយអ្នកបរិភោគ (អ្នកប្រើប្រាស់)។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល មួយថ្ងៃ គឺនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយបើទូលាយសម្រាប់អ្នកចូលរួមដោយឥតគិតថ្លៃ។ ព័ត៌មានលម្អិតសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៤៤៧ ៥៩៩៕

 

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)