ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។

ប្រវត្តិនាគស្រែ

ការគ្រប់គ្រងស្មៅក្នុងស្រែ គឺជាបញ្ហាចំបងមួយរបស់កសិករនៅកម្ពុជា។ តាមទំលាប់កសិករយើងដែលភាគច្រើនជាស្ត្រី ត្រូវចំណាយពេលវេលាច្រើនថ្ងៃដើម្បីដកស្មៅដោយដៃ គឺធ្វើឲ្យពួកគាត់មានការនឿយហត់ ដោយសារការប្រើប្រាស់កម្លាំងពលកម្មច្រើន ចំណាយពេលវេលាយូរ និងសំអាតស្មៅបានតិច។

នៅក្នុឆ្នាំ២០០៨ ដោយមានការជួយគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក កសិករប្រមាណ១៨០នាក់ (ភាគច្រើជាស្ត្រី) បានធ្វើការច្នៃបង្កើតនាគស្រែនេះឡើង។ នាគស្រែធ្វើឲ្យកសិករចំណាយពេលត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះក្នុងការធ្វើស្មៅ។ វាជួយឲ្យកសិករផលិតស្រូវបានគ្រប់សម្រាប់ហូបក្នុងគ្រួសារ និងធ្វើឲ្យពួកគាត់មានជីវភាពធូរធាជាងមុន។

អត្ថប្រយោជន៍នាគស្រែ

  • កំចាត់ស្មៅគ្រប់ប្រភេទ
  • បំផុសដី និងធ្វើឲ្យប្រព័ន្ធឫសស្រូវរឹងមាំ និងស្រូបខ្យល់បានល្អ
  • បង្កើនជីជាតិដី
  • បង្កើនទិន្នផលស្រូវ (១តោនក្នុង១ហិកតា)
  • កសិករចំណេញកម្លាំងពលកម្ម និងពេលវេលា ៨០% ក្នុងការធ្វើស្មៅ បើធៀបនឹងការធ្វើស្មៅដោយដៃ។

ប្រភព ខិត្តបណ្ណផ្សព្វផ្សាយនាគស្រែ

សហគមន៍សម្បូរសប្បាយ

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)