លោក ហ៊ី ហៀក «ពីរុក្ខជាតិសំអប់ ក្លាយជារុក្ខជាតិមានតម្លៃសម្រាប់ខ្ញុំ»

លោក ហ៊ី ហៀក រស់នៅតំបន់ថ្មលក ស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា ដំបូងឡើយល្ហុងនៅលើផ្ទៃដីជិត១ហិចតាដែលលោកដាំនៅតាមចន្លោះកូនតាង៉ែននោះ គឺមិនបានយកចិត្តទុកដាក់ថែទាំនោះទេ ប៉ុន្តែក្រោយមកហ្ហុងដែលលោកដាំជាទ្រព្យសំអប់នោះ បានក្លាយជាព្រទ្យដ៏មានតម្លៃសម្រាប់លោកទៅវិញ។

លោកឱ្យដឹងថា ក្រោយពេលដាំអស់រយៈពេល៤ខែប៉ុណ្ណោះ ល្ហុងនេះក៏ចាប់ផ្តើមឱ្យផលផ្លែស្អេកស្កះពេញដើម ហើយវាបានផ្តល់ចំណូលឱ្យលោកយ៉ាងហោចណាស់១២លានរៀលដែរក្នុងមួយឆ្នាំ។ លោកបន្តថា បើទោះជាវាមិនមែនផ្តល់លុយដុំសម្រាប់លោក ក៏វាបានផ្តល់ចំណូលប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យលោកមានចំណូលជាប្រចាំពីដំណាំល្ហុងនេះ។

បុរសវ័យចំណាស់រូបនេះបានឱ្យដឹងបន្តថា ល្ហុងដែលលោកដាំនេះគឺពូជល្ហុងសាច់រឹងផ្អែម ឬហៅម្យ៉ាងទៀតថា គឺជាពូជល្ហុង​ហូឡង់ ដែលមានទំហំតូច តែធ្ងន់៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)