តើហេតុអ្វី ត្រូវដាំសណ្តែកខៀវ ឬ សណ្តែកបាយ នៅចន្លោះស្វាយចន្ទី? 

នៅពេលដែលអ្នកដាំស្វាយចន្ទី ឬដាំដំណាំផ្សេងៗ ដែលមានរយៈពេលយូរទើបបានផលនោះ អ្នកប្រឈមនឹងការចំណាយផ្សេងៗ ដើម្បីថែរក្សាដំណាំរបស់អ្នក ដូចជាការកាត់ស្មៅ ដាក់ជីបន្ថែមទៅលើដំណាំទាំងនោះឱ្យវាលួតលាស់បានល្អ។ ប៉ុន្តែនៅពេលអ្នកដាំសណ្តែកនៅតាមចន្លោះដីទំនេរ នោះវានឹងជួយថែរក្សាដំណាំជំនួសអ្នក និងមិនតែប៉ុណ្ណោះវាថែមទាំងជួយរកចំណូលឱ្យអ្នកថែមទៀតផង។

លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក់ បានមានប្រសាសន៍ឲ្យគេហទំព័រសម្បូរសប្បាយដឹងថា ការដាំសណ្តែកនៅចន្លោះស្វាយចន្ទី ឬដើមឈើផ្សេងៗទៀត វានាំមកនូវផលប្រយោជន៍ជាច្រើន៖

  1. សណ្តែកនាំជីអាហ្សូតមកដីហើយពេលរលួយក្លាយជាជីដ៏ល្អ
  2. ឫសសណ្តែកជួយឱ្យដីផុសល្អ
  3. ជួយគ្របដីការពារស្មៅកុំឱ្យដុះ
  4. ការពារការហូរសឹក ឬ ហូរច្រោះ
  5. ផ្តល់ផល និងចំណូលថែមខ្លះៗ
  6. កាត់បន្ថយចំណាយលើជី និងថ្នាំបាញ់សម្លាប់ស្មៅ។

ហេតុនេះ ជាការសមស្របណាស់ ដែលកសិករគួរដាំសណ្តែកខៀវ ឬ សណ្តែកបាយ និងសណ្តែកអង្គុយ នៅចន្លោះដើមឈើ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)