ប្រគល់គ្រឿងឥស្សរិយយស ជូនលោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ជាអ្នកស្តារអង្គរឡើងវិញ ពិសេសជួសជុលប្រាសាទបាយ័ន

ការប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០១៩ The Order of the Sacred Treasure, Gold Rays with Neck Ribbon ជូនលោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន ដែលលោកបណ្ឌិត បានចូលរួមចំណែកជម្រុញការអប់រំ និងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា តាមរយៈការជួសជុល និងស្តារឡើងវិញនៃអង្គរ ជាពិសេសប្រាសាទបាយ័ន ក្នុងនាមលោកជាប្រធានក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ(JSA) ចាប់តាំងពីឆ្នាំ១៩៩៤។

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)