សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា ជាប្រចាំបានសម្អាតស្មៅនិងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទដើម្បីរក្សាសោភ័ណភាពនិងការពារកុំឱ្យស្មៅនិងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាតនិងរចនាសម្ពន្ធប្រាសាទ។ ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេគឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ ងាយធ្វើឱ្យរុក្ខជាតិតូចៗនិងស្មៅដុះលឿន។ រីឯបច្ចេកទេសក្នុងការសម្អាតតាមប្រាសាទ ធ្វើឡើងដោយកម្លាំងមនុស្ស ដោយមានរន្ទា ខ្សែពួរ មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ ក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទ ឬផ្នែកផ្សេងៗដើម្បីដកស្មៅ និងកូនរុក្ខជាតិតូចៗ។

សូមទស្សនាកម្រងរូបភាពស្តីពីការសម្អាតរុក្ខជាតិនៅលើប្រាសាទដូចខាងក្រោម៖

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)