តើមើលយ៉ាងណាទើបដឹងថា ម្នាស់មានរសជាតិផ្អែមឆ្ងាញ់?

0

បើតាមអ្នកគ្រប់គ្រងសួនបន្លែនៅក្នុងកសិដ្ឋានសរីរាង្គស្វាយចេក ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានបង្ហាញពីបទពិសោធ និងបច្ចេកទេសមើលថា ផ្លែម្នាស់ប្រភេទបែបណាមានរសជាតិផ្អែមឆ្ងាញ់ និងប្រភេទបែបណាមានរស​ជាតិជូរ?

អ្នកគ្រប់គ្រងសួនបន្លែរូបនេះ បានបង្ហាញពីបច្ចេកទេសក្នុងការមើលម្នាស់ដែលផ្អែមឆ្ងាញ់គឺ ត្រូវមើលម្នាស់ដែលមានផ្លែវែង និងភ្នែករបស់វាតូចៗ។ ចំណែកឯផ្លែម្នាស់ដែលមានរូបរាងខ្លី កំប៉ោង ហើយភ្នែករបស់វាធំៗនោះ ច្រើនមានរសជាតិជូរ ហើយមិនឆ្ងាញ់។

បច្ចេកទេសនៃការដាំម្នាស់ឲ្យផ្លែវាវែងមានរសជាតិផ្អែម គឺត្រូវដាំឲ្យញឹកបន្តិច ដើម្បីកុំឲ្យផ្លែរបស់វារីកមាឌទៅខាង និងធំកំប៉ោង។ នេះបើតាមការបញ្ជាក់បង្ហាញពីអ្នកគ្រប់គ្រងសួនបន្លែខាងលើ៕

សហគមន៍សម្បូរសប្បាយ

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.