ជប៉ុនបើកសិកដ្ឋានសរីរាង្គ៤០ហិចតា ផ្តោតលើដំណាំហូបផ្លែមួយចំនួនដែលជប៉ុនគ្មាន

0

កសិដ្ឋានសរីរាង្គនៅលលផ្ទៃដីចំនួន ៤០ហិចតា ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានថៅកែជាជនជាតិជប៉ុន បានដំណើរការអស់ជាច្រើនឆ្នាំមកហើយរហូតមកទល់នឹងពេលនេះ។ ដំណាំចម្បងនៅក្នុង «កសិដ្ឋានសរីរាង្គស្វាយចេក» មាន ម្នាស់ ស្វាយ និងចេក ក្រៅពីនេះក៏មានដំណាំហូបផ្លែផ្សេងទៀត រួមជាមួយបន្លែចម្រុះផងដែរ។


បើតាមអ្នកទទួលបន្ទុកបដិសណ្ឋារកិច្ចភ្ញៀវទេសចរប្រចាំនៅក្នុងកសិដ្ឋានសរីរាង្គនោះ គឺលោក សុជា បានឲ្យដឹងថា ហេតុផលដែលកសិដ្ឋានសរីរាង្គមួយផ្តោតទៅលើដំណាំទាំងនោះ ក៏ព្រោះតែដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសជនជាតិជប៉ុន ឲ្យទៅទស្សនានៅទីនោះ និងដើមឈើមួយចំនួនដែលនៅប្រទេសជប៉ុនមិនមាន ដូចជា ស្វាយ ចេក និងម្នាស់នេះជាដើម ដែលផ្លែឈើទាំងនេះ ពុំអាចដាំបាននៅក្នុងប្រទេសជប៉ុន។


ភ្ញៀវទេសចរម្នាក់អាចត្រូវចំណាយ ២៥ដុល្លារ ដើម្បីចូលទៅទស្សនានៅកសិដ្ឋានសរីរាង្គស្វាយចេក ជាមួយនឹងការចំណាយនេះភ្ញៀវទេសចរអាចជិះកង់កម្សាន្តដែលកសិដ្ឋានបានរៀបចំទុកបម្រុង អាចបេះផ្លែឈើហូបផ្លែដោយផ្ទាល់ដៃ និងអាចពិសារភេសជ្ជៈផ្លែឈើស្រស់នៅក្នុងចម្ការទាំងម្តង៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.