សូមអបអរសាទរចំពោះការប្រឹងប្រែងរបស់សិស្សវិទ្យាល័យដែលរៀនភាសាជប៉ុន

0

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ លោក ស៊ូហ្សឹគី ហ៊ីរ៉ូណូរី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមទស្សនាការប្រឡង ប្រជែងថ្លែងសុន្ទរកថាជាភាសាជប៉ុនលើកទី១១សម្រាប់សិស្សវិទ្យាល័យ ដែលបានរៀបចំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ការប្រឡងនេះរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល ALC Communications ជារៀងរាល់ឆ្នាំដើម្បីលើកទឹកចិត្តដល់សិស្សវិទ្យាល័យដែលសិក្សាភាសាជប៉ុន។ សម្រាប់ការប្រឡងឆ្នាំនេះ បេក្ខជន១០រូប ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប​៣០រូប តាមរយៈអត្ថបទរបស់ពួកគាត់ ហើយពួកគាត់បានថ្លែងជាភាសាជប៉ុនយ៉ាងក្បោះក្បាយតាមប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍រៀងៗខ្លួន។ មន្ត្រីស្ថានទូតជប៉ុនសង្ឃឹមថា ពួកគាត់នឹងបន្តការសិក្សាភាសាជប៉ុន ព្រមទាំងក្លាយជា ស្ពានភ្ជាប់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានាពេលអនាគត៕


<Congratulations on the effort of all the High school students learning Japanese!>
On 5th May 2019, Mr. Hironori Suzuki, Counsellor of Embassy of Japan in Cambodia, attended “the 11th Japanese Speech Contest for High School students” held at National University of Management. The contest has hold by a Japanese NGO, ALC Communications, annually to encourage Japanese learners. For this time contest, 10 candidates were selected from about 30 applicants through the screening and had their broad themed speeches with great Japanese language skill.
We hope they continue to study Japanese language and bridge between Japan and Cambodia in the future.

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.