បង្ខះទឹកស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា

0

អាជ្ញាធរជាតិអប្សរាធ្លាប់បានជូនដំណឹងម្តងរួចមកហើយអំពីដំណើរការកំណាយបុរាណវិទ្យានៅស្រះខាងជើងប្រាសាទអង្គរវត្តដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធបុរាណស្រះ ទ្រង់ទ្រាយស្រះ និងស្រទាប់ដីចាក់បង្គរក្នុងស្រះ។

កំណាយបុរាណវិទ្យាបានចាប់ផ្តើមតាំងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ហើយទឹកក្នុងស្រះត្រូវបានបង្ខះដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរាបំពេញការងារបន្តទៀត។

ក្នុងគោលបំណងដើម្បីឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិអាចផ្តិតយកទិដ្ឋភាពនៃប្រាសាទអង្គរវត្តឆ្លុះក្នុងទឹក ស្រះខាងត្បូងត្រូវបានអាជ្ញាធរជាតិអប្សរាបំពេញទឹកជាប្រចាំក្នុងកម្រិតអតិបរិមា៕

ប្រភព គេហទំព័រអាជ្ញាធរអប្សរា

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.