លោក សួន ឡាន រកចំណូលបាន១០ម៉ឺនរៀលក្នុង១ថ្ងៃពីការដាំបន្លែ

លោក សួន ឡាន មានអាយុ ៤០ឆ្នាំ (២០១៩) រស់នៅក្នុងភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រកបមុខរបរជាអ្នក​ដាំបន្លែអស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសាររបស់លោក។ លោកបានចាប់យកមុខរបរជាអ្នកដាំបន្លែនេះ ក្រោយពីលោកទទួលបានការគាំទ្របច្ចេកទេសពីអង្គការសេដាក់។
លោក សួន ឡាន គឺជាកសិករជោគជ័យ១រូប នៅលើរបរដាំបន្លែតាមគោលការណ៍ធម្មជាតិ (សរីរាង្គ)។ ដំណាំដែលកសិករជោគ​ជ័យរូបនេះនិយមដាំច្រើននោះគឺ ខាត់ណា ក្រៅពីនេះលោកដាំសណ្តែកគួ ស្ពៃចង្កឹះ ត្រសក់ ត្រឡាច ដែលក្នុងមួយថ្ងៃជាមធ្យមលោកអាចរកប្រាក់ចំណូលបានប្រមាណជា១០ម៉ឺនរៀល ហើយ១ឆ្នាំលោកអាចរកប្រាក់ចំណូលជាធម្យមបានប្រមាណជា ១០លាន​រៀល។
សម្រាប់លោកអ្នកដែលចង់បានបទពិសោធន៍ពីការដាំបន្លែពីកសិករជោគជ័យខាងលើ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០៧១ ៤៧ ៣០ ៤៩៧

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)