របរចិញ្ចឹមមាន់ និងដាំផ្សិត លោក ខន ឃឿន រកចំណូលបានប្រមាណ២០លានរៀលក្នុង១ឆ្នាំ

0

លោក ខន ឃឿន មានអាយុ ៣៧ឆ្នាំ (២០១៩) រស់នៅក្នុងភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺជាកសិករជោគជ័យមួយរូបក្នុងរបរកសិកម្ម។ កសិករជោគជ័យរូបនេះ បានចាប់យកមុខរបរចិញ្ចឹមមាន់ និងដាំដុះផ្សិតជាច្រើនឆ្នាំមកហើយ ក្រោយពីលោកបានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីអង្គការមួយចំនួន ជាពិសេសអង្គការសេដាក។

បើតាមលោក ខន ឃឿន បានឱ្យដឹងថា ក្នុង១ខែ លោកអាចរកប្រាក់ចំណូលបានប្រមាណជា ១លានរៀលពីការចិញ្ចឹមមាន់ និងប្រមាណជា ៥០ម៉ឺនរៀល ពីរបរដាំផ្សិត ហើយដែលក្នុង១ឆ្នាំ លោកអាចរកចំណូលបានរហូតដល់ទៅប្រមាណជា ២០លានរៀល សម្រាប់​ទ្រទ្រង់ជីវភាពគ្រួសាររបស់លោក នេះនៅមិនទាន់និយាយពីការធ្វើស្រែបន្ថែមទៀតនោះទេ។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ចិញ្ចឹមមាន់ និងការដាំដុះផ្សិត ពីលោក ខន ឃឿន គឺអាចធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទរបស់លោក ០៦០ ៤៧៥ ៤៦៥

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.