រោគសញ្ញាសំខាន់ៗនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever ASF) ជាជំងឺដែលបង្កដោយមេរោគវីរុស ដែល​មានការ​ឆ្លងលឿនរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដល់សត្វ។ វាជាជំងឺដែលមិនអាចព្យាបាលបាន និង​អត្រាងាប់អាចដល់ ១០០ភារយ។

ជំងឺនេះធ្លាប់បានកើតនៅច្រើនប្រទេសដោយចាប់ផ្តើមនៅទ្វីបអាហ្វ្រិក។ ថ្មីៗនេះ ជំងឺ ASF នេះ កើត​នៅ​ប្រទេសចិន វៀតណាម និងបានមកដល់ប្រទេសកម្ពុជាដែរហើយ។

ជំងឺនេះ ត្រូវបានគេអះអាងថា មិនឆ្លងមកមនុស្សទេ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ​ក៏យើងមិនគួរ​បរិភោគ​សាច់ជ្រូងដែលមានជំងឺប៉េស្តអាហ្វ្រិកនេះដែរ។

ជ្រូកកើតជំងឺ ASF មានរោគសញ្ញាសំខាន់ៗ៖

  1. សត្វក្តៅខ្លួនខ្លាំង
  2. សត្វលែងសូវស៊ីចំណី ហើយរាងខ្សោយកម្លាំង
  3. ស្បែកមានស្នាមដំបៅ និងជាំពណ៌ក្រហមៗ
  4. ជ្រូករាគ និងក្អួត
  5. ជូនក្អកច្រើន និងពិបាកដកដង្ហើម។

ប្រសិនបើលោកអ្នកជួបជ្រូក ដែលមានសញ្ហាខាងលើនេះ​ សូមប្រញាប់ទាក់ទងមន្ត្រីពេទ្យសត្វជា​បន្ទាន់ ហើយការពារកុំឲ្យសត្វនេះឆ្លងទៅសត្វផ្សេងទៀត៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)