ការទទួលទានចង្រិតមានអត្ថប្រយោជន៍អ្វីខ្លះ?អាហារ និង សុខភាព  

0

ការបរិភោគចង្រិតលីងកំពុងពេញ​និយមក្នុងប្រទេសកម្ពុជារហូតទីផ្សារ​របស់ចង្រិត​បាន​​រីកលូតលាស់​រហ័ស​​ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ។ ​វីឌីអូឃ្លីប​មួយ​ត្រូវបាន​បង្ហោះតាម​បណ្ដាញសង្គម​ ​បង្ហាញពីខ្លួន​របស់ចង្រិត​ដែលផ្ទុកសត្វល្អិត​(ព្រូនឬក៏តេញ៉ា)​ខ្លះៗ។ តែគេមិន​អាចប្រកែក​បានទេ​ថាចង្រិតមាន​ប្រយោជន៍​ចំពោះសុខភាព​មនុស្ស។ ​អត្ថប្រយោជន៍​របស់​វា​រួម​មាន៖

. ចង្រិតគឺជាប្រភេទអាហារដែលផ្ទុកនូវកាឡូរីទាប

ចង្រិតមួយមានផ្ទុក 126 កាឡូរី, ​ជាតិខ្លាញ់ 6 ក្រាម,​ និងផ្ទុកប្រូតេអ៊ីន​ 13 ក្រាម​ក្នុង 100 ក្រាម។ ចង្រិតមិន​ដូចជាប្រភេទ​ចំណីដែល​មានកំរិត​ជាតិខ្លាញ់​ទាប​ផ្សេងទៀតឡើយ ​មាន​ជាអាថ៌​សណ្ដែក ប៉ុន្តែចង្រិត​បានផ្តល់​នូវប្រូតេអ៊ីន​សំខាន់ៗ​ រួមបញ្ចូល​ទាំង​អាស៊ីត​អាមីណូ ​(amino acids)​ ផងដែរ។ ដូចនេះវាពេញនិយ័មសំរាប់អ្នកដែលខ្លាចធាត់។

២. អូមេហ្គា3​ (omega-3) មានវត្តមាននៅក្នុងចង្រិត

ក្រៅពីផ្ទុកនូវកាឡូរីទាប ចង្រិតអាច​ផ្តល់នូវ​អត្ថប្រយោជន៍​មួយផ្សេងទៀត។ នោះគឺអូមេហ្គា 3 អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃជំងឺរ៉ាំរ៉ៃដូច​ជាជំងឺបេះដូង ​ជំងឺមហារីក និងជំងឺរលាក​សន្លាក់​ផ្សេងៗជាដើម។ ក្រៅពីនេះ សារធាតុ​អូមេហ្គា 3 អាចជួយ​ដល់ប្រព័ន្ធចងចាំ​យ៉ាងមាន​ប្រសិទ្ធិភាព​ផងដែរ។

៣. ចង្រិតសម្បូរទៅដោយជាតិដែក

កង្វះជាតិដែកគឺជាការកង្វះអាហាររូបត្ថម្ភ​ដ៏សំខាន់​បំផុតមួយ​ និងជាមូលហេតុ​ដែល​បណ្ដាល​​អោយប្រជាជនអាមេរិកភាគច្រើនខ្វះ​ឈាម។ ឧទាហរណ៍ ស្ត្រីដែលមាន​គត៌ត្រូវការ​ជាចាំបាច់​នូវរបប​អាហារដែល​មានជាតិដែក​បែបនេះ។ ចង្រិត​អាចជាអាហារ​សម្រន់​​របស់អ្នក ប៉ុន្តែវាអាច​ធានាបាននូវការ​បញ្ឈប់ការវិវត្តន៍​រោគសញ្ញាដែល​ស្ថិតក្នុង​កំរិតស្រាល​មួយចំនួន ដូចជា​ការខ្វះឈាម​ក្នុងកម្រិត​ស្រាល និងការអស់​កម្លាំងជាប់ ជាដើម។

. ចង្រិតជាប្រភពនៃប្រូតេអ៊ីនជំនួយសាច់ដុំ

ម្ស៉ៅប្រូតេអ៊ីនដែលពេញនិយម​សំរាប់អ្នក​ហ៊ាត់កាយវប្បកម្ម ​(body-builders) ភាគច្រើនធ្វើពីចង្រិត។ សត្វចង្រិតត្រូវបានអះអាងថាមានអត្ថប្រយោជន៍​ដូចសារាយ​សមុទ្រផងដែរ។ ប្រូតេអ៊ីនដែលបាន​មកពីចង្រិតបំពេញ​មុខងារ​ អាស៊ីតអាមីណួរ ​(Amino Acid) សំរាប់បំពេញតម្រូវការប្រូតេអ៊ីនយ៉ាងហើចណាស់ ៦០ ក្រាមដល់មនុស្សវ័យជំទង់ ក្នុងមួយថ្ងៃ៕

ប្រភព៖ ahladang.com

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.