បណ្ឌិត យ៉ង សាំងកុមារ៖ ផ្លែម្ជូរល្មម (Roselle)

0

ស្រទាប់ខាងក្រៅនៃផ្លែម្ជួរល្មម ដែលហាលស្ងួតធ្វើជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ និងល្អដល់សុខភាព។

របៀបប្រើ និងបរិភោគ

  • ដាំឬឆុងជាមួយទឹកក្តៅរហូតដល់ចេញជាតិពណ៌ក្រហមដែលមានរស​ជាតិ​ជូរបន្តិច (ជូរល្មម)
  • លាយជាមួយស្ករបន្ថែម ឬទឹកឃ្មុំ ដើម្បីឲ្យមានរសជាតិផ្អែម
  • អាចបរិភោគដូចទឹកតែក្តៅ ឬលាយជាមួយទឹកកក។

ផលប្រយោជន៍សំខាន់ដល់សុខភាព

  • សម្បូរវីតាមីន និងសារធាតុចិញ្ចឹម ជាពិសេសវីតាមីន A, C, D និង B និងសារធាតុកាលស្យូម (Ca)
  • ជួយកាត់បន្ថយនិងការពារជំងឺបេះដូង បញ្ហាលើសឈាម និងជំងឺមហារីក
  • ជួយដល់សុខភាពភ្នែក
  • ជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការឈឺសន្លាក់ឆ្អឹង
  • ជួយព្យាបាលគ្រុនផ្តាសាយ និងក្អក (បរិភោគដូចតែក្តៅ)
  • ជួយកាត់បន្ថយបញ្ហាទឹកនោមផ្អែម (បរិភោគដោយមិនថែមស្ករ)
  • ជួយលើកស្ទួយសុខភាពទូទៅ ការពារនឹងជំងឺផ្សេងៗ៕

បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.