ការស្រាវជ្រាវដើម្បីគាំទ្រដល់ក្រុមស្រ្តីជនបទនៅខេត្តកំពង់ធំ ក្នុងការពង្រីកមុខរបរ

0

អង្គការ CWCC (អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ) សហការជាមួយអង្គការសេដាក ធ្វើការ​សិក្សា​ដើម្បីរៀបចំការគាំទ្រដល់ស្ត្រីជនបទក្នុងការពង្រឹងពង្រីកមុខរបរក្នុងវិស័យកសិកម្ម សិប្បកម្ម និងសេ​វា​កម្ម។ ការសិក្សានេះមានរយៈពេល២ខែ គឺធ្វើចាប់ពីខែមីនា ដល់ ចុងខែមេសា ឆ្នាំ២០១៩។ ក្នុងរយៈ​ពេល​ការសិក្សានេះ ក្រុមការងារនឹងចុះធ្វើការផ្ទាល់ជាមួយក្រុមគោលដៅរបស់គំរោងនៅចំនួន ១២ភូមិ ក្នុង​ស្រុកចំនួន៣ នៃខេត្តកំពង់ធំ គឺស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក៕

សហគមន៍សម្បូរសប្បាយ

Source: Sambo Sabay News

Leave A Reply

Your email address will not be published.