សិក្ខាសាលាអំពី សួនដំណាំគ្រួសារ (លើកទី២)

ក្រោយពីសិក្ខាសាលាលើកទី១ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ គឺនៅមានប្រជាពលរដ្ឋជាច្រើននាក់ទៀត ចង់បានចំណេះដឹងអំពីការរៀបចំសួនដំណាំគ្រួសារ ដោយប្រើជីធម្មជាតិ ពិសេសកាកសំណល់ផ្ទះបាយ ទើបអង្គការសេដាក នឹងរៀបចំសិក្ខាសាលាលើកទី២។ សិក្ខាសាលាអំពី សួនដំណាំគ្រួសារនេះ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩​ ម៉ោង ៨:៣០នាទី ដល់ម៉ោង ៤:០០នាទី នៅភោជនីយដ្ឋានអូក្រា ស្ថិតនៅផ្ទះលេខ១៥១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

អ្នកធ្វើបទបង្ហាញបណ្ដុះបណ្ដាលក្នុងសិក្ខាសាលានេះ គឺលោក បណ្ឌិត យ៉ង សាំងកុមារ ជាអ្នកមានជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។

អត្ថប្រយោជន៍ទទួលបាន

  • ផលប្រយោជន៍សួនដំណាំគ្រួសារដល់ សុខភាព មិត្តភាព ចំណេះដឹង និងលុយ (សមចល)
  • យល់ដឹងអំពីរបៀបផលិត និងប្រើប្រាស់ជីធម្មជាតិ
  • យល់ដឹងពីគោលការណ៍ និងបច្ចេកទេសដាំដំណាំ
  • យល់ដឹងពីរបៀបជ្រើសរើសប្រភេទដំណាំ សំរាប់សួនគ្រួសារ
  • មានទទួលអាហារសម្រន់ និងអាហារថ្ងៃត្រង់
  • ផ្តល់ជូននូវឯកសារមេរៀន។

ចំពោះតម្លៃនៃការចូលរួមក្នុងសិក្ខាសាលាពេញមួយថ្ងៃនេះគឺបង់វិភាគទានតាមការស្ម័គ្រចិត្តរបស់បងប្អូន​។ ទំនាក់ទំនងចុះឈ្មោះ តាមទូរស័ព្ទលេខ ០៩៣ ៣០៩ ២៩៤/ ០៧០ ៩៤៩ ៤៦០៕

សហគមន៍សម្បូសប្បាយ

Source: Sambo Sabay News