លក្ខណៈពិសេសទាំង៣ របស់កាហ្វេសរីរាង្គសេដាក

ក្នុងរយៈពេល១ឆ្នាំកន្លងមក ខ្ញុំបានផ្តួចផ្តើមគំនិត នាំមកនូវកាហ្វេសរីរាង្គពីទឹកដីប៊ូស្រា ខេត្តមណ្ឌលគីរី ដែលមានស្លាកសម្គាល់សរីរាង្គ សេដាក មានន័យថាកាហ្វេនេះ គឺទទួលបានស្តង់ដារសរីរាង្គសេដាក។

កាហ្វេស្តង់ដារសរីរាង្គសេដាកនេះ មានលក្ខណៈពិសេសចំនួន៣៖

  1. ជាកាហ្វេ ដែលមានប្រភពច្បាស់លាស់ទាំងទីកន្លែង និងអ្នកដាំដុះ
  2. ជាកាហ្វេ ដែលដាំដុះ និងទុកដាក់អនុលោមតាមគោលការណ៍ និងស្តង់ដារកសិកម្មសរីរាង្គ ជាពិសេសមិនប្រើសារធាតុគីមីសំយោគដែលមានផលប៉ះពាល់មិនល្អដល់សុខភាព និង បរិស្ថាន។
  3. ជាកាហ្វេ ដែលដាំដុះដោយកសិករជនជាតិដើមភាគតិច។

លោកអ្នកដែលចង់ចូលរួមចំណែកគាំទ្រផលិតផលក្នុងស្រុក គិតគូពីសុខភាព ពីជីវភាព កសិករតូច តាចដែលជាជនជាតិភាគតិច និងបរិស្ថាន សូមជ្រើសរើសយកកាហ្វេសរីរាង្គសេដាក។ កាហ្វេនេះ បច្ចុប្បន្នមានលក់នៅហាងកសិផលធម្មជាតិសេដាក ភោជនីយដ្ឋានអូក្រា (ផ្លូវ៥៩២ កែង​ ៣៣៥ ទួលគោក) ហាង F CAFÉ (នៅបុរីពិភពថ្មីចម្ការដូង) ហាងកាហ្វេ BINGO (ផ្លូវ១៦៣, នៅជាប់ ACE ផ្សារដើមថ្កូវ) ហាងកាហ្វេប៊ូស្រា (ផ្ទះលេខ139 ផ្លូវ១៣៨ ម្តុំសន្ធរម៉ុក) ហាង ក ខ កាហ្វេ (នៅ បុរីពិភពថ្មីចម្ការដូង)។ លោកអ្នក ដែលចាប់អារម្មណ៍ យកកាហ្វេសរីរាង្គសេដាកទៅលក់បន្ត សូម ទាក់ទំនងលេខ 099777812/ 017671571/010559578

យើងខ្ញុំ សូមអរគុណចំពោះការចូលរួមរបស់លោកអ្នក ក្នុងការកសាងសង្វាក់ផលិតកម្ម និងទីផ្សារ កាហ្វេសរីរាង្គខ្មែរ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ សុខភាព និងនិរន្តរភាពបរិស្ថាន។

Source: http://saingkoma.com