គម្រោងអភិវឌ្ឍន៍កសិម្មនិងជំរុញកំណើនសេដ្ឋកិច្ច (ប៉ាឌី)

អង្គការសេដាក សហការជាមួយបណ្តាញកសិករនិងធម្មជាតិ បានចុះហត្ថលេខាលើកិច្ចសន្យា អនុវត្តន៍ការផ្តល់សេវាកម្មបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ក្នុងគម្រោងអភិវឌ្ឍន៍កសិកម្មនិងជំរុញកំណើន សេដ្ឋកិច្ច (ប៉ាឌី)។ គោលបំណងសំខាន់របស់គំរោងនេះគឺ ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលជាស៊េរី ស្តីអំពីផ្នែកហិរញ្ញវត្ថុទៅដល់គ្រួសារកសិករ ដើម្បីអោយពួកគាត់អាចគ្រប់គ្រងថវិការបស់គ្រួសារពួក គាត់ ក៏ដូចជាថវិកាក្រុម ក្នុងការវិនិយោគទៅលើសកម្មភាពកសិកម្មនិងសកម្មភា បង្កើនប្រាក់ចំណូល របស់ពួកគាត់ បានកាន់តែប្រសើរ។ គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១ នេះ វគ្គបណ្តុះបណ្តាលស្តីអំពីចំណេះដឹងជាមូលដ្ឋានផ្នែក ហិរញ្ញវត្ថុ សរុបចំនួន ៣ ៤១៤វគ្គត្រូវបានរៀបចំធ្វើនៅក្នុងភូមិចំនួន ៣៥០ភូមិ ហើយដែលមានអ្នកចូល រួមសរុបចំនួន ៥៩១៥២នាក់ (ស្រ្តីចំនួន ៣៧៨៩៣នាក់)។