សេដាកទទួលទស្សនកិច្ច តំណាងម្ចាស់ជំនួយពីអង្គការ Bread for the World ទៅកាន់ខេត្តព្រៃវែង

0

នៅពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៤ គំរោងកសាងសហគមន៍ធន់ទ្រាំនឹងបំរែបំរួលអាកាសធាតុ (BCR) អង្គការសេដាក បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ម្ចាស់ជំនួយ ពីអង្គការ Bread for the World (BfW) គឺលោក Michael Kronenberg ទៅកាន់ខេត្តព្រៃវែង។ ដំណើរទស្សនកិច្ចនេះសម្របសម្រួលដឹកនាំដោយលោក សម វិទូ នាយក កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន លោក ឃិន ដារ៉ាវុធ មន្រ្តីកម្មវិធី និងលោក អៀង យ៉ន បុគ្គលិកគម្រោង អង្គការសេដាក។
គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតំលៃ

  • លទ្ធផលគំរោងដែលបានអនុវត្តកន្លងមក
  • ភាពរីកចំរើនរបស់កសិករសហកាក្រោយពីការទទួលយកគំនិតថ្មីទៅអនុវត្ត
  • បច្ចេកទេសកសិកម្មធន់ទ្រំានិងកាប្រែប្រួលអាកាសធាតុសំរាប់រដូវប្រាំងនេះ
    • ការផ្តល់គំនិតយោបល់សំខាន់ៗដើម្បីអនុវត្តកាន់តែប្រសើរឡើងនាពេលខាងមុខ

នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ បុគ្គលិកគំរោងនិងម្ចាស់ជំនួយបានចំណាយពេលទស្សនា និងជួប ពិភាក្សាជាមួយគ្រួសារកសិករជាច្រើនគ្រួសារនៅក្នុងភូមិចំនួន ៤ (រួមមាន ភូមិជើងទឹក ភូមិឃ្លាំង ភូមិដូនមារ និងភូមិ ធ្នង់) ស្ថិតនៅក្នុងឃុំចំនួន ៣ (ឃុំរោងដំរី ឃុំឈើកាច់ ឃុំស្តៅកោង) ក្នុង ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលផ្តោតសំខាន់លើ ប្រវត្តន៍នៃកាសហាការជាមួយគំរោង ភាពរីកចំរើនក្រោយ ពីសហការណ៍ជាមួយគំរោង គំនិតច្នៃប្រឌិតក្នុងវិស័យ កសិកម្ម ដែលរួមមានការដាំដំណាំក្នុងសំបកកង់ ម៉ូតូចាស់ៗ សួនដំណាំជាលក្ខណៈគ្រួសារ ឡជីវឧស្ម័ន សួនរង្វង់ បច្ចេកទេសនៃការដាំដំណាំក្រូច ពោធិសាត់តាមគោលការណ៍ធម្មជាតិ ការរៀបចំប្រព័ន្ធស្រោចស្រប់ និងការរៀបចំ ប្រព័ន្ធក្នុងការទប់ ទល់នឹងគ្រោះរាំងស្ងួត ជាដើម។ល។

ជាលទ្ធផល ក្រុមការងារបុគ្គលិកគំរោងនិងតំណាងម្ចាស់ជំនួយ បានសំដែងនូវភាពរីករាយ និងសប្បាយចិត្ត ជាខ្លាំងដោយបានឃើញពីភាពរីកចំរើនរបស់ក្រុមកសិករគោលដៅក្រោយពីបានសហការជាមួយគំរោង។ លើសពីនេះ ទៀត តំណាងម្ចាស់ជំនួយក៏បានជំរុញលើកទឹកចិត្តដល់ក្រុមកសិករ អោយជួយផ្សព្វផ្សាយនូវអ្វីដែលគាត់បានដឹងនិងបានធ្វើទទួលបានជោគជ័យ ទៅដល់កសិករដ៏ទៃទៀតនៅក្នុង ភូមិ  ឃុំ អោយបានកាន់តែទូលំទូលាយថែមទៀត។

Leave A Reply

Your email address will not be published.